ទស្សនៈនឹងជាសាផ្តាំផ្ញើររបស់លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណៈការនឹងដឹកជញ្ជូនខេត្ត ព្រះវិហារ
នៅក្នុងឱកាសចុះពិនិត្យការងារនឹង
ថែទាំនឹងជួសជុលផ្លូវជាតិលេខ62
កាលពីថ្ងៃទី6ខែធ្នូឆ្នាំ2023 នេះ
លោក សំ លាងទ្រី ប្រធានមន្ទីរ
សាធារណៈការនឹងដឹកជញ្ជូនខេត្ត
ព្រះវិហារ បានបញ្ជេញទស្សនៈនឹង
ជាសាដាស់តឿននឹងជំនួយផ្នែក
ស្មារតីអោយយល់ដឹងអំពីផ្លូវជាតិ
លេខ62 ខាងក្រោមនេះជាសំ
ណេរដើមទាំងស្រុងរបស់លោក
សំ លាងទ្រី សូមចូលទស្សនានឹង
អានដូចខាងក្រោម. ។
ថ្ងៃនេះខ្ញុំ sad ហើយ ពុកម៉ែ បងប្អូន ចង់និយាយរាបរាប់ អំពីផ្លូវជាតិលេខ ៦២ ជូនជាជំនួយស្មារតីជូន ពុកម៉ែ បងប្អូនជ្រាបថា ផ្លូវជាតិ លេខ ៦២ នេះ មានទទឹង ៧ម ប្រវែងសរុប ២៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវបំបែកផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ កាត់ទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ជើងភ្នំប្រាសាទព្រះវិហារ ភូមិគ១ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ផ្លូវជាតិលេខ ៦២ សាងសង់រួចរាល់ដោយក្រុមហ៊ុនសំណង់សៀងហៃ(ចិន) និងដាក់សម្ពោធអោយប្រើប្រាស់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ បើគិតមកដល់នាពេលបច្ចុប្បន្ន មានអាយុកាល ១២ឆ្នាំហើយ ដែលមាន ២គន្លង ទៅ-មក និងអនុញ្ញាតបើកបរក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយហេតុថា ស្ថានភាពផ្លូវនេះតូចចង្អៀត បត់បែនច្រើនសណ្ឋាន ឡើងចុះទួលច្រើន ងាយរងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដូចនេះតម្រូវឱ្យពុកម៉ែ បងប្អូន អ្នកប្រើប្រាស់ផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
អាស្រ័យដោយស្ថានភាពអាយុកាលរបស់ផ្លូវកាន់តែចាស់ និងទ្រុឌទ្រោម តម្រូវអោយមានការថែទាំជាប្រចាំ ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីបន្តអាយុកាលផ្លូវអោយប្រើប្រាស់បានយូរអង្វែង ធានាដល់ការធ្វើចរាចរណ៍របស់ ពុកម៉ែ បងប្អូន ដោយសុខសុវត្ថិភាព ដឹងជញ្ជូនកសិផលរហ័សទាន់ចិត្ត កាត់បន្ថយរាល់ការចំណាយ បង្កើនចំណូលចូលដល់គ្រប់ក្រុមគ្រួសារផងដែរ។
បច្ចុប្បន្នក្រុមការងារថែទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងយកចិត្តទុកដាក់ថែទាំប្រចាំមិនដែលធ្វេសប្រហែសម្ដងណាឡើយ ក្រោមការចង្អល់បង្ហាញពី ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ (នៅមាន ត)
————
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣