ប្រជាពលរដ្ឋ ប្រមាណជាង១០គ្រួសារ នៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព ក្រោយទឹកបានលិចផ្ទះ របស់ពួកគាត់!

ស្ទឹងត្រែង៖ យ៉ាងហោចណាស់ ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារ ស្ថិតនៅ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានរងការជនលិចផ្ទះ របស់ពួកគាត់ននិងភូមិផ្សេងៗ ក្នុងក្រុង កំពុងតែរងការគម្រាមកំហែងពីការជន លិចពីទឹកទន្លេ ក្រោយការបាក់ទំនប់វ៉ាអគ្គិសនី សេពាន សេណាមណយ នៅប្រទេសឡាវបនិងទឹកភ្លៀងនារដូវវស្សានេះ ហើយប្រជាពលរដ្ឋ ដែលត្រូវបានទឹកចូលធ្វើអោយ លិចផ្ទះ ក៏ត្រូវបានអាជ្ញាធរ រៀបចំព្រមទាំងជម្លៀស ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព រួចហើយផងដែរ។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល់ បានអោយដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃ៣០ កក្កដា ២០១៨ នេះ ថាកំពស់ទឹកទន្លេមេគង្គ នៅព្រឹកនេះ មានកំពស់១០.៨០មែត្រទៅទៅហើយ វាលើសកម្ពស់កំរិតអាសន្ន១ទឹកដែលកម្រិតកំពស់ទឹកត្រូវប្រកាសអាសន្នមានត្រឹមតែ១០.៧០។

លោកអភិបាលក្រុងបន្តថា នៅក្នុងក្រុងស្ទឹងត្រែង មានភូមិចំនួន៣ ក្នុងសង្កាត់ស្រះឬស្សី គឺភូមិលើ ភូមិថ្មលាត និងភូមិស្រែពោធិ៍ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅភូមិស្រែពោធិ៍ ត្រូវទឹកផ្ទះចំនួន១៤គ្រួសារ ហើយ កម្លាំងអាជ្ញាធរ មាន ឃុំសង្កាត់ ក៏បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពរួចហើយផងដែរ។

លោកអភិបាលក្រុង បានបន្ថែមថា រហូតមកដល់ពេលនេះនៅក្នុងទឹកដីនៃ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានភូមិចំនួន៤ គឺភូមិខាំផាន់ ភូមិថ្មី ភូមិហាងខូសួន និងភូមិហាងខូបាន បាននិងកំពុងតែរងការគម្រាមកំហែង ពីទឹកទន្លេ ទៅកាន់ផ្ទះរបស់ប្រជាពលរដ្ឋ ហើយប្រសិនបើទឹកទន្លេនៃខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើងទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាប និងអ្នករស់នៅប្របនិងដងទន្លេក្នុងខេត្តស្ទឹងត្រែង អាចនិងប្រឈមការលិចលង់ឬអាចត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក៏អាចថាបាន។

ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សីហើយត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បានអោយដឹងថា កម្លាំងអាជ្ញាធរខេត្ត ក្រុង លោកក៏បានយកចិត្តទុក ដាក់ដែរ ចំពោះគ្រោះមហន្តរាយនេះ ទឹកលិចទៅលើផ្ទះរបស់ពួកគាត់ ដោយក្រុមកម្លាំងអាជ្ញាធរ បានអោយឃុំសង្កាត់ គ្រប់គ្រងនៅភូមិស្រែពោធិ៍នោះ រកទីទួលសុវត្ថិភាពជូនពួកគាត់ រស់នៅហើយនិងបានផ្តល់នូវអង្ករនិងកៅស៊ូ តង់ ទាំង១៤គ្រួសារ ដែលត្រូវផ្ទះលិចទឹកដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម និងតង់កៅស៊ូមួយ។

ក្នុងនោះផងដែរ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទទួលសុវត្ថិភាព បានអំពាវនាវបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត អោយមានការប្រុងប្រយ័ត្នអោយខ្លាំងបំផុតចំពោះអ្នករស់នៅតាមតំបន់ទំនាប ដែលងាយអោយរងគ្រោះដោយសារទឹកទន្លេ មានកើនឡើង ហើយពិសេសនោះត្រូវការពារក្មេងតូចៗ ត្រូវមើលពួកគាត់ កុំអោយទៅលេងទឹក ។ឡុងកាន់សំនៀង

អត្ថបទដែលជាប់ទាក់ទង