បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ដកហូតឡេ និងសារធាតុផ្សំ ជាង២តោន
(ស្វាយរៀង)៖ បង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃេីញ និងដកហូតបាននូវ៖
* ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម
* ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម
* ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង
* វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម
* សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម
* ប្លាស្ទិកវេចខ្ចប់ ១៣កេស
* សំបកខ្លងសំរាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។
ក្រោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់៕