រដ្ឋបាលខេត្តកណ្តាលចុះពិនិត្យជំនន់ទឹកភ្លៀងនៅតំបន់ប្រឡាយ៩៤- ៩៦នឹងស្ថានីបូមទឹក
(ខេត្តកណ្តាល)៖ ថ្ងៃពុធ០៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំ មន្ទីរជំនាញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យករណីជំនន់ទឹកភ្លៀង នៅតំបន់ប្រឡាយ៩៤ ប្រឡាយ៩៦ នឹងស្ថានីបូមទឹកចាប់យំ ស្ថានីបូមទឹកក្របៅ និងស្ថានីបូមទឹករំដោះទឹកពីទីលានវាយកូនហ្គោលរបស់សម្តេចតេជោ ស្ថិតនៅភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថាៈ បច្ចុប្បន្ននេះ ក្រុមការងាររដ្ឋបាលខេត្តកំពុងបន្តបូមទឹកនៅតាមស្ថានីបូមទឹកទាំង០៣ទីតាំង ១.ស្ថានីបូមទឹក ទីលានវាយកូនហ្គោល ( សម្តេចតេជោ ហ៊ុន សែន) ២.ស្ថានីបូមទឹកក្របៅ ៣.ស្ថានីបូមទឹក ចាបយំ នឹងទ្វាទឹក០៣កន្លែងទៀត ដើម្បីរំដោះទឹកភ្លៀងជន់លិចក្នុងក្រុងតាខ្មៅ និងទីលានវាយកូនហ្គោល( សម្តេចតេជោ ហ៊ុន សែន) ។