ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ទុយ សិរីរតនៈ អញ្ជើញកាន់បិណ្ឌវេណទី១៣ នៅវត្តវិមានតេជះ(ហៅវត្តស្រះចក)

ថ្ងៃព្រហស្បតិ៍១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញក្នុងពិធីកាន់បិណ្ឌវេនទី១៣ ដោយនាំយកចង្ហាន់ ទេយ្យទានវត្ថុ និងថវិកា ប្រគេនដល់ព្រះសង្ឃគងចាំព្រះវស្សានៅវត្តវិមានតេជះ(ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជាពិសេសឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃមន្ត្រីរាជការ និងបុគ្គលនៃក្រសួងព័ត៌មានដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដើម្បីបុព្វហេតុជាតិនិងមាតុភូមិ ដែលបានចែកឋាន នឹងសូមឱ្យទទួលបានមនុញ្ញផលដែលថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់បានឧទ្ទិសជូនកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង