ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគោលការណ៍ផ្តល់ប័ណ្ណព្រំដែន

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ៍១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំស្តីពីការផ្តល់បណ្ណ័ព្រំដែន។ ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគោលការណ៍ផ្តល់ប័ណ្ណព្រំដែន ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួម ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង