ចាប់​ប្រពន្ធ​រកស៊ី​ផ្លូវភេទ​ដាក់​ច្រវាក់​វាយ​ធ្វើបាប​ប្រដាប់ភេទ​ពេល​ដឹងថា​ដេក​ជាមួយ​ភ្ញៀវ​ដែល​មិន​ពាក់​ស្រោមអនាម័យ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​ឃោរឃៅ​ណាស់ ដែល​ប្តី​កំណាច​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​មិន​រស់ បានអនុញ្ញាត ឲ្យ​ទៅរក​ស៊ី​លក់​ផ្លូវភេទ​យកលុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ហើយ​ពេល​មក​ផ្ទះ​វិញ​ប្តី​កំណាច​សួរ​ប្រពន្ធ​ថា ឯង​ដេក​ជាមួយ​ភ្ញៀវ មាន​ឲ្យ​ភ្ញៀវ​ពាក់​ស្រោម អនាម័យ​ទេ?ក្នុងពេលនោះ​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះមក​រួមភេទ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះទៀត​មិន​ប្រើ​ស្រោមអនាម័យ ធ្វើ​ឲ្យ​ប្តី​ខឹង​ទះកំផ្លៀង​ប្រពន្ធ១ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធ​ហើយ​ទាញ​ជើង​ផុតពី​រនាប​ផ្ទះ​ម្ខាង១ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅលើ​រនាប រួច​យក​អង្រែបុកគ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ប្រពន្ធ​សងខាង និង​បុក​ចំ​ប្រដាប់ភេទ​បន្ថែមទៀត។ មិនតែប៉ុណ្ណោះ ថែមទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់ភេទ និង​ឡា​ម​មក​ឈុត​ដៃ ប្រពន្ធ​ទាំងសងខាង​ទៀតផង ។

អំពើហិង្សា​លើ​ប្រពន្ធ​យ៉ាង​យង់ឃ្នង​នេះ បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ទៅធ្វើ​អន្តរាគមន៍​ចាប់​បុរស​ជា​ប្តី​នៅ​ល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ចំការកៅស៊ូ​វាល៧០ ក្នុងភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បញ្ជូនទៅ​ឲ្យ​អយ្យការ​អម​សា​សា​ដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។

ប្តី​កំណាច​រូបនេះ​ឈ្មោះ ហ៊ាង ស៊ា​ង​ខេង អាយុ៥១ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ និង​ប្រពន្ធ​រងគ្រោះ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយបាន​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មិនទាន់​រៀបការ ដោយ បុរស​ជា​ប្តី​មេម៉ាយ​កូន១ និង​ស្ត្រី​រងគ្រោះ​ក៏​មេម៉ាយ​កូន១ដូចគ្នា​ហើយ​បាន​យកគ្នា​មិនបាន​រៀបការ​ទេ​បាន៣ឆ្នាំ ។

តែ​ដោយសារតែ​ការរស់នៅ​ជាមួយនឹង​ដំណាំ​កៅស៊ូ​កន្លះ​ហិកតា​ចាយវាយ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បុរស​ជា​ប្តី​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រពន្ធ​ទៅរក​ស៊ី ផ្លូវភេទ នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ៧ ដែល​ក្នុង១ថ្ងៃ​ទទួលបាន​កម្រៃ៥ទៅ៦ម៉ឺន​រៀល​ហើយ​មាន​ការចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែម ឬ​ជួនកាល​បាន​ក្រោម​នេះ​ក៏មានដែរ ដើម្បី​យកលុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។

លុះ​មកដល់​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ពេលយប់​ប្តី​បាន​បាន​សួរនាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួមភេទ​ជាមួយ តើ​មាន​ឲ្យ​ភ្ញៀវ​ពាក់​ស្រោម​ទេ? ប្រពន្ធ​បាន​ឆ្លើយ​តាម​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះទៀត​មិន​ប្រើ​ស្រោមអនាម័យ​ទេ ។ ចម្លើយ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​ប្តី​កំណាច​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ ដូច​ការរៀបរាប់​ខាងលើ​តែម្តង ។

លោក​វរ​សេនី​យ៏​ត្រី វ៉ា សម្បតិ បន្តថា ក្រោយពី​បានធ្វើ​បាប​ប្រពន្ធ​ហើយ​ប្តី​បាន​ដេកលក់​បាត់​លុះ​ម៉ោង១២ថ្ងៃត្រង់​ប្រពន្ធ​បាន​លួច​ស្រាយចំណង​បាន​ក៏​ដើរ​ចុះពីលើផ្ទះ​ដោយថ្នមៗមក​ពួន​ក្នុងព្រៃ​ចំការ​ដំឡូង។លុះ​មកដល់​ល្ងាច​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ច​បានដឹង​ពី​ករណីនេះ និង​ដោយ​ទទួលបញ្ជា​ពី​លោក​អធិការនគរបាល​ស្រុក​ក្រូចឆ្មារ​ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ផង ក៏បាន​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​យកទៅ​ចាត់ការ​តាមច្បាប់។

រហូតមកដល់​ព្រឹក​ថ្ងៃទី២៥ កក្កដា ទើបបាន​បញ្ជូនទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​ទាំង​អាកា​រៈរ​បួស​ពេញ​ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង