ក្រុមហ៊ុនវាយថ្មភ្នំ ដែលមានយីហោហុងហ្វុងរបស់ជនជាតិចិន​ កំពុងតែធ្វើសកម្មភាពប្រើរថយន្តធំៗដឹកជញ្ជូនថ្មបំផ្លាញផ្លូវបេតុង​ ០១ខ្សែ​ មានប្រវែងប្រហែល​ ៤០០០ម៉ែត្របង្កឲ្យរងការខូចខាតស្ទើរទាំងស្រុង

(អង្កភាព គេហទំពរ័ ផ្សាយពត័មាន ជី អឹម ញូ តំបន់ទន្លេ)
ខេត្តកណ្តាល ៖​ ថ្មីៗនេះ​ មានប្រភពរាយការណ៍ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាៈផ្លូវបេតុង​ ០១ខ្សែ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែរងការខូចខាតស្ទើរទាំងស្រុង​ និងដង្ហើយស្រែកហៅឲ្យអាជ្ញាធរមូលដ្ឋានស្រុកស្អាងមេត្តាពិនិត្យមើលសាជាថ្មីឡើងវិញ ពីទង្វើបង្កឡើងដោយក្រុមហ៊ុនចិនដែលមានផ្លាកយីហោហុងហ្វុងនឹងកំពុងទទួលបានសិទ្ធពីក្រសួងរ៉ែថាមពលមកវាយកម្ទេចថ្មភ្នំខ្សាកជាភ្នំបូរាណដែលប្រជាពលរដ្ឋស្រុកស្អាងតែងតែមានជំនឿរលើអារុគអារក្សអ្នកតាភ្នំនោះ។
បច្ចុប្បន្នត្រូវបានក្រុមហ៊ុនចិនកំពុងតែធ្វើសកម្មភាពវាយកម្ទេចយកថ្មនឹងដឹកជញ្ជូនឆ្លងកាត់តាមលើផ្លូវបេតុង០១ខ្សែបង្កឲ្យមានការប្រេសស្រាំជាជង្ហុកធំតូចបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងអស់ហើយ ដោយអាជ្ញាធរមូលដ្ឋានស្រុកស្អាងនេះ ធ្វើមិនដឹងមិនឮនោះទេ។បើតាមសំដីរបស់ប្រជាពលរដ្ឋថាៈពួកគាត់សង្ស័យអាជ្ញាធរមូលដ្ឋាន ទទួលបានលាភសក្ការៈសើមមាត់ សើមករ ត្រជាក់ថ្លើម យកធ្វើមានធ្វើបានដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនហើយមើលទៅ បានជាបណ្តែតបណ្តោយឲ្យក្រុមហ៊ុនចិនដែលមានផ្លាកយីហោដូចខាងលើ បង្កអ្វីៗនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងតាមតែអំពើចិត្តដោយមិនខ្វល់ពីការទប់ស្កាត់ក្នុងការដឹកជញ្ជូនថ្មប្រើរថយន្តធំលើសទម្ងន់តោនបំផ្លាញផ្លូវបេតុងនេះឡើយ។
បើយោងតាមការរិះគន់របស់ប្រជាពលរដ្ឋរស់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលដូចខាងលើ។
(អង្កភាព គេហទំពរ័ ផ្សាយពត័មាន ជី អឹម ញូ តំបន់ទន្លេយើង)បានធ្វើការទំនាក់ទំនងតាមប្រពន្ធ័ទូរសព្ទ័ទៅលោកពិន ជាមេឃុំស្អាងភ្នំ ដើម្បីសុំការបកស្រាយ ស្តីពីការរិះគន់របស់ប្រជាពលរដ្ឋ ខណៈពេលនោះលោកមេឃុំបានឆ្លើយតបមកវិញថាៈរូបគាត់នឹងកំពុងតែឲ្យកម្លាំងនគរបាលនឹងកម្លាំងបញ្ជាការពារចុះចាប់ឡានហ្នឹងហើយ គាត់ក៏បន្តឲ្យដឹងទៀត ដោយសារកន្លងមកកម្លាំងយាមមិនបានដិតដល់ទើបក្រុមឡានដឹកថ្មធំនេះវាលួចបើកលើផ្លូវបេតុងហ្នឹង។
ពាក់ពន្ធនឹងការរិះគន់របស់ប្រជាពលរដ្ឋថាៈអាជ្ញាធរគិតតែលាភសម្ការៈនឹងប្រយោជន៍ផ្ទាល់ខ្លួនដោយមិនមានចំណាត់ការទប់ស្កាត់នោះ គេហទំពរ័ ផ្សាយពត័មាន ជី អឹម ញូ តំបន់ទន្លេយើង មិនទាន់មានការទំនាក់ទំនងសុំការបកស្រាយបំភ្លឺបាននោះទេ។
អង្កភាព គេហទំពរ័ ផ្សាយពត័មាន ជី អឹម ញូ តំបន់ទន្លេ នៅរងចាំការបកស្រាយពន្យល់បំភ្លឺ គ្រប់ម៉ោងធ្វើការងាររបស់អាជ្ញាធរមូលដ្ឋាន។អត្ថបទនិងរូបភាពដោយ (សភារាជ)

អត្ថបទដែលជាប់ទាក់ទង