ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស អញ្ជើញជួបបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង០៦ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស អញ្ជើញជួបបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង០៦ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជម្រាបថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យប្រជាពលរដ្ឋចាកចេញទៅរស់នៅទីតាំងថ្មីដោយគ្មានការស័្មគ្រចិត្តនោះឡើយ ប៉ុន្តែត្រូវចូលរួមការពារកុំឱ្យមានអ្នកចំណូលថ្មី និងសាងសង់ពង្រីកបន្ថែមដែលនាំឱ្យប៉ះពាល់ដល់លក្ខខណ្ឌអភិរក្សបេតិកភណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ៕