អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យស្ថានភាព ផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងឃុំបុស្សខ្នុរ ស្រុកចំការលើ
កំពង់ចាម ៖ នៅល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យស្ថានភាព ផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតនៅក្នុងភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ ដែលបានរងការយាយីដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រ ដើម្បីកាយរំដោះទឹក និងធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ស្របទៅតាមបទដ្ឋានបច្ចេកទេស ៕