ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២១អា បានរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅថា មានភាពកំខ្សោយក្នុងការចាត់ការក្រុមអាជីវកម្មឡានដឹកដីខ្សាច់
ខេត្តកណ្តាល= ដោយ.(សភារាជ)
.ក្រុមអាជីវកម្មឬដេប៉ូខ្សាច់ជាច្រើនកន្លែងដែលមានតាមបណ្តោយផ្លូវជាតិលេខ២១អាកំពុងតែរងការខូចខាតជាខ្លាំងដោយសារក្រុមរថយន្តដឹកខ្សាច់ចេញពីដេប៉ូខ្សាច់នីមួយៗពិសេសគឺដេប៉ូខ្សាច់ដ៏ធំនៅក្បែរស្ពានឆ្លងទន្លេបាសាក់ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។នឹងធ្វើឲ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ដូចជាខ្សាច់ជ្រុះពីឡានលើផ្លូវពាស់ពេញផ្លូវ ហើយបង្កឲ្យហុយប៉ះពាល់បរិស្ថានជាខ្លាំងផងដែរ។
ក្នុងនោះគេសង្កេតឃើញដេប៉ូខ្សាច់ដ៏ធំជាងគេមួយក្បែរស្ពាននេះកំពុងតែមានអំណាចនឹងមានឡានធំៗបាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ដោយមិនគោរពគោលការណ៍តាមបច្ចេកទេសជំនាញនោះទេនឹងបំផ្លាញផ្លូវជាតិលេខ២១អា នេះហើយបង្កឲ្យប៉ះពាល់សុខភាពពលរដ្ឋផងដែរ។ ខណៈនេះក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដែលដឹកចេញពីដេប៉ូខ្សាច់នោះ ដូចហែរបុណ្យកឋិនទាំងថ្ងៃ ទាំងយប់ ពោលគឺ ២៤ម៉ោងលើ២៤ម៉ោង តែម្តង។
បើយោងតាមប្រភពពីពលរដ្ឋនៅក្បែរទីតាំងដេប៉ូខ្សាច់នឹងអ្នកធ្វើដំណើរតាមផ្លូវដែល សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយពួកគាត់ពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយខ្លាំងពេលយប់ថ្លង់សម្លេងឡានបើកបរដឹកជញ្ជូនខ្សាច់ចេញពីដេប៉ូនេះ។ប្រភពបន្តថាពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេ បើជម្រាបប្រាប់អាជ្ញាធរ រួចហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ គឺនៅដដែលៗធ្វើអោយប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ហើយមិនដឹងថា ម្ចាស់ដេប៉ូខ្សាច់នេះ មានបុណ្យសក្តិធំ ប៉ុណ្ណានោះទេ។បើនិយាយរឿងសម្លេងឡានបើកបរវិញគឺយប់ឡើងដេកមិនបាននោះទេសម្លេងថ្លង់និងអាអ៊ិចកាយខ្សាច់ដាក់ឲ្យ ក្រុមឡានដឹកខ្សាច់ផង។
ដោយឡែកផ្លូវ ខ្សាច់ត្រូវ ទឹកហូរ ពេញផ្លូវ ធ្វើអោយខ្សាច់ ដី កកពូនលើផ្លូវ ក្លាយជាភក់ រអិល ដល់អ្នកធ្វើដំណើរខ្លាំងណាស់ វាងាយធ្វើអោយកើតឡើងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ប្រជាពលរដ្ឋសូមសំណូមពរដោយទទូចនឹងសង្ឃឹមថាលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមមានវិធានការ នឹងមេត្តាជួយដោះស្រាយបញ្ហានេះ ជូនដល់ប្រជាពលរដ្ឋជាបន្ទាន់ផងមុនពេលបោះឆ្នោតខាងមុខនេះ។