លោកជំទាវ ឱ វណ្ណឌីន និងលោកជំទាវ លី អាយឡែន​ អញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើស​ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

 

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវ លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានទីតាំងឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនក្រុមគោលដៅជម្រើសចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនថា សម្រាប់ដូសទី៤នេះ គឺអនុញ្ញាតឲ្យចាក់តែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែដូសទី៤នេះ គឺជាវ៉ាក់សាំងប្រភេទ Pfizer តម្រូវឲ្យផ្ទុកក្នុងសីតុណ្ហភាព -80c ដូច្នេះមិនអាចបញ្ជូនទៅកាន់បណ្តាខេត្តបាននោះទេ​ ៕

អត្ថបទដែលជាប់ទាក់ទង