មានការភ្ញាក់ផ្អើល ពីប្រជាពលដ្ធ បានប្រទះឃើញសាកសពស្រ្តីវ័យចំណាស់ម្នាក់ មានអាយុប្រហែលជា៤០ឆ្នាំជាង ដេកស្លាប់នៅក្នុងបន្ទប់ទឹក ផ្ទះជួល
ភ្នំពេញ៖ បានប្រទះឃើញ សាកសពស្រ្តី អាយុជាង៤០ឆ្នាំ បានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះជួល ក៍មានការភ្ញាក់ផ្អើលពលរដ្ធ ទើបបានរាយការណ៍ ទៅដល់សមត្ថកិច្ចឲ្យជួយចុះ មកធ្វើអន្តរាគមន៍នៅទីនោះ។
តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ស្រ្តីរូបនោះ កាលពីដើមឡើយគឺគាត់ជាមនុស្សដើរគ្នានគោលដៅឲ្យពិតប្រាកដនោះទេ ។
នេះបើតាមការបញ្ជាក់ ពីប្រជាពលរដ្ធ ដែលរស់នៅទីនោះបានប្រាប់អ្នកយកព័ត៏មានយើងឲ្យដឹងទៀតថា ក្រោយ មកក៍បានបងស្រីដែលជាអ្នកលក់បាយនិងសម្លរមានចិត្តអាណិតអាសូរដល់រូបគាត់ក៍ហៅឲ្យមករស់នៅជាមួយគ្នាគ្រាន់បានជាគ្នា ជួយលាងចាននិងរុញរទះ យកបាយទៅលក់ជារៀងរាល់ថ្ងៃ ស្រាប់ដល់ពេលក្រោយមកស្រ្តីរូបនេះក៍តែងតែហូបស្រាជាប្រចាំជារៀងរាល់ថ្ងែ ក្រោយពេលកើតហេតុ រូបគាត់មិននៅផ្ទះនោះទេ ជនរងគ្រោះនៅតែម្នាក់ឯងហើយចាក់សោរទ្វារពីខាងក្នុងទៀតផង ដលពេលប្រជាពលរដ្ធដែលនៅក្បែៗចេះតែឆ្ងល់មិនឃើញរូបគាត់ដើចេញក្រៅហើយទ្វារបិទជិតទៀត ទើបមានការសង្ស័យក៍បានទាក់ទងទៅម្ចាស់ផ្ទះ ឲ្យចុះមកមើលនៅពេលម្ចាស់មកដល់ ក៍បាននាំគ្នាកាត់សោរទ្វារ ហើយដើរចូលទៅខាងក្នុងក៍ស្រាប់តែឃើញស្ត្រីរូបនោះដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ ទីតាំងកន្លែងប្រទះឃើញសាកសពនោះគឺស្ថិតក្នុងភូមិទី១២ សង្កាត់ស្រះចកបខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ លោកមេប៉ុស្តិិ៍ិ៍សង្កាត់ស្រះចក ក៍បានដឹកនាំកម្លាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ថាពិតជាបានស្លាប់ពិតប្រាដកមែន ទើបទាក់ទងទៅជំនាញខាងកុសល្យវិច្ឆ័យ ឲ្យចុះមកមើលទើបដឹងថា ពិតជាបានស្លាប់ដោយសារតែរអឹលជើងដួលបោកក្បាលទៅនឹងបង្គន់ស្លាប់ព្រោះស្រវឹងស្រា។
ហេតុការណ៍បានប្រទះឃើញសាកសពនេះ កាលពីវេលាម៉ោង១និង៤០នាទី ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៨
រីឯសាកសពវិញត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពណីខ្មែរ។អត្ថបទ៖ហេងវុត្ថា