នគរបាលធ្វើការសាវជ្រាវចាប់យុវជន២នាក់វ៉ៃខ្នោះសង្សយ័ករណីប្រព្រឹត្តអំពើលួច
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃសុក្រ ១កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង១៥និង៣០នាទីរសៀល។
នៅចំណុចភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០១ នាក់ឈ្មោះសាន់ វុទ្ធី ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់
១-ឈ្មោះហួត ហួរ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២-ឈ្មោះសៅសឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
សម្ភារះបាត់បង់ម៉ូទ័រកាត់ឈើចំនួន០១ ម៉ូទ័រស្វានចំនួន០១ ម៉ូទ័រខាត់ចំនួន០១ ម៉ូទ័រមួលវីសចំនួន០១ និងប៉ុស្ដិ៍សម្រាប់ផ្សារដែកចំនួន០១ (ជារបស់ជនរងគ្រោះយកបានមកវិញ)។
វត្ថុតាងចាប់យករួមមានដូចខាងលើ។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅមុនពេលកើតហេតុគឹជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីជូនកូនទៅសាលារៀនវិញក៏បានជួបជាមួយជនសង្ស័យទាំងពីរនាក់(ដែលធ្លាប់ជាកម្មករចាប់សត្វមាន់ ឲ្យជនរងគ្រោះ)ហើយក៍បានឈប់ម៉ូតូនៅចំណុចខាងមុខច្រកចូលផ្ទះរបស់ជនរងគ្រោះពេលនោះជនសង្ស័យបាននិយាយប្រាប់ទៅជនរងគ្រោះថា លោកពូកុំទាន់រកអ្នកបើកឡានថ្មីអី ព្រោះតៃកុងឡានចាស់គាត់ត្រឡប់មកវិញហើយពេលនោះជនរងគ្រោះក៏និយាយតប់វិញថាមិនអីទេឲ្យមកវិញមកប្រញាប់ដឹកសត្វមាន់ឲ្យម៉ូយ ក្រោយពីនិយាយគ្នារួចរាល់ហើយ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ។ រហូតដល់ម៉ោង១៥នឹង៣០នាទីទើបជនរងគ្រោះបានចូលទៅក្នុងឃ្លាំងដាក់សម្ភារៈក៏ឃើញមានបាត់សម្ភារះដែលមានដូចខាងលើ។បន្ទាប់មកជនរងគ្រោះក៏បានសួរនាំទៅក្រុមគ្រួសារក្រែងមានអ្នកខ្ចីយកទៅប្រើប្រាស់តែគ្មានអ្នកដឹងឡើយ។រហូតដល់ថ្ងៃទី០៥ខែឆ្នាំដដែលវេលាម៉ោងប្រហែលប្រាំបីនិងសាមសិបនាទីជនរងគ្រោះបានជួបជាមួយជនសង្ស័យនៅតាមផ្លូវក៏ហៅសួរនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថានៅថ្ងៃកើតហេតុគឺខ្លួននិងបក្ខពួកបាននាំគ្នាធ្វើសកម្មភាពចូលលួចយកសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន។ បន្ទាប់ពីលួចបានជនសង្ស័យក៏នាំគ្នាយកទៅលក់ឲ្យអ្នកបើករឺម៉កទិញអេតចាយតាមផ្លូវបានប្រាក់ចំនួន១២០០០០រៀល បន្ទាប់ពីលក់បានប្រាក់ហើយក៏នាំគ្នាយកទៅចាយវាយនិងទិញថ្នាំញៀនប្រើប្រាស់។ ក្រោយមកជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍សំរោងលើ និងដាក់ពាក្យបណ្ដឹងលើជនសង្ស័យតែម្ដង់។ចំពោះជនសង្ស័យឈ្មោះហួត ហួរ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើក ពីបទអំពើលួច ជាប់រយៈពេល៦ខែ។ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹក នោមលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម(+) -ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។