យុវជនម្នាក់រងការចាប់វ៉ៃខ្នោះពីកម្លាំងនគរបាលដោយសង្សយ័ពាក់ពន្ធ័ករណីប្រព្រឹត្តអំពើលួច(ម៉ូតូ)
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤និង ៣០នាទីទៀបភ្លឺ។នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះយ៉ាន ភារុណ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះយ៉ាន ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ០១នាក់ឈ្មោះថា ដូច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មុខសញ្ញាលួចសកម្ម)មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)(មានផ្ទុកនូវសារធាតុញៀន)។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ីត(HONDA beat) ស៊េរីឆ្នាំ២០២១ ព៌ណស ពាក់ផ្លាកលេខ1AK-4994។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើខណៈពេលឪពុកជនរងគ្រោះបានចេញពីផ្ទះដើរហាត់ប្រាណ រីឯជនរងគ្រោះកំពុងដេកលក់ ស្រាប់តែជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះតាមទ្វារ រួចយកកូនសោរម៉ូតូដែលជនរងគ្រោះបានទុកនៅលើធុងបាសក្បែនោះហើយធ្វើសកម្មភាពលួចយកម៉ូតូជិះចេញមកក្រៅបាត់ទៅ។បន្ទាប់មកជនរងគ្រោះក៍បានរាយការណ៍ប្តឺងសមត្ថកិច្ចនគរបាលក្រោយពីបានទទួលបានព័ត៌មានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធ៌មនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងស្អាងភ្នំ សហការស្ទាក់ចាប់បានជនសង្ស័យ រួមនិងវត្ថុតាង នៅលើផ្លូវលេខ១២១០ ចំណុចអូចារ ស្ថិតនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅលួចម៉ូតូរបសជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។បញ្ជាក់ៈសមត្ថកិច្ចនគរបាលបានធ្វើតេស្តយកសំណាករកមេរោគ កូវីត-១៩ លើជនសង្ស័យរួចរាល់ហើយ លទ្ធផលគឺៈ អវិជ្ជមាន (-) ។