យុវជនម្នាក់រងការចាប់វ៉ៃខ្នោះពីកម្លាំងនគរបាលដោយសង្សយ័ពាក់ពន្ធ័ករណីអំពើលួច
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី០៤.ខែវិច្ឆិកា.ឆ្នាំ២០២១ វេលាម៉ោង ០៦នឹង៣០ នាទីព្រឹក។នៅចំណុច ភូមិទ្រា ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ឈ្មោះហឿន គន្ធា ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។ (មុខរបរ កសិករ)
ជនសង្ស័យ០២នាក់ ៖
១-ឈ្មោះ ផាត រ័ត្ន ភេទ ប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឬស្សី ឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។(មុខរបរមិនពិតប្រាកដ)(ឃាត់ខ្លួន)
២-ឈ្មោះឡុង មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)
វត្ថុតាងចាប់យករួមមានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មាន ស្លាកលេខ
សម្ភារៈបាត់បង់រួមមានម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 9196 ។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចអោយដឹង
នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 9196 ចេញពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង។ដេីម្បីមេីលមងដាក់ត្រី ពេលជិះមកដល់ចំណុចកេីតហេតុខាងលើជនរងគ្រោះបានដាក់ម៉ូតូក្នុងដីឡូត៍ជាប់ប្រឡាយ រួចចុះទៅក្នុងវាលស្រែដោះមង។លុះដល់ម៉ោងកេីតហេតុជនរងគ្រោះបានឃេីញជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ បានធ្វើសកម្មភាពលួច កាច់កម៉ូតូរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ រួចរត់ពីក្នុងស្រែដេញតាម ពេលនោះប្រជាពលរដ្ឋបានជួយឌុបជនរងគ្រោះតាមពីក្រោយ លុះដល់ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំថ្មី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រពាំងវែងបានឃាត់ខ្លួនជនសង្ស័យម្នាក់សួរនាំដោយមានការសង្ស័យទេីបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីសាក់សួរបន្ត ចំនណកជនសង្ស័យឈ្មោះឡុង បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។ តាមចម្លេីយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួន និង បក្សពួកធ្លាប់ធ្វើសកម្មភាពលួច កាច់កម៉ូតូនៅស្រុកកណ្ដាលស្ទឹងចំនួន ០២លេីក ដោយក្នុងមួយលេីកៗ ខ្លួនបានទទួលលុយ ពីឈ្មោះ ឡុងចំនួនពី ប្រាំបី មុឺន ទៅ ដប់មុឺនរៀល។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់។