ជនងាយរងគ្រោះចំនួន​ ៦០គ្រួសារ​ ទទួលអំណោយមនុស្សធម៌​ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីម៉េមាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០គ្រួសារ មកពី ៧សង្កាត់ ក្នុងក្រុងស្វាយរៀង គឺសង្កាត់ស្វាយរៀង ព្រៃឆ្លាក់ គយត្របែក ចេក ពោធិតាហោ ស្វាយតឿ និងសង្ឃ័រ ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង។

អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារទទួលបាន​ ៖ អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១)​ និងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង