នគរបាលចាប់វ៉ៃខ្នោះយុវជនម្នាក់សង្សយ័ករណីប្រព្រឹត្តអំពើលួចនឹងប្រើប្រាស់គ្រឿងញៀន(មិនរាងចាល)
នគរបាលចាប់វ៉ៃខ្នោះយុវជនម្នាក់សង្សយ័ករណីប្រព្រឹត្តអំពើលួចនឹងប្រើប្រាស់គ្រឿងញៀន(មិនរាងចាល)
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង ៤០នាទី។នៅចំណុចផ្ទះជនរងគ្រោះឈ្មោះគឹម សារ៉ុម ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះគឹម សារ៉ុម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
•ជនសង្ស័យ០១នាក់ឈ្មោះថា ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មុខសញ្ញាលួចសកម្ម) មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។(ឃាត់ខ្លួន)
វត្ថុតាងចាប់យកកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ប្រាក់រៀលចំនួន២៧៨,៥០០៛(ពីរសែនប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំរយរៀល) (ជារបស់ជនរងគ្រោះ)
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើខណៈពេលជនរងគ្រោះនិងក្រុមគ្រួសារកំពុងដេកលង់លក់ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចូលទៅលួចលុយនៅក្នុងផ្ទះរបស់ជនរងគ្រោះ ពេលនោះដែរក៏ត្រូវបានឈ្មោះសន សុខាហៅសុខត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានឃើញជនសង្ស័យធ្វើសកម្មភាព ក៏បានស្រែកឆោឡោរឡើង ទើបជនរងគ្រោះ និងក្រុមគ្រួសារ ភ្ញាក់ហើយបានឃើញជនសង្ស័យកាន់កាបូបលុយរបស់ខ្លួន ក៏ធ្វើការឃាត់ខ្លួន រួចរាយការណ៍ប្ដឹងមកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឱ្យជួយអន្តរាគមន៍ ។ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅលួចលុយរបស់ជនរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង អនុវត្តន៍ទៅតាមនីតិវិធី ។គួររលឹកផងដែរ
កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាល ចំនួន០២លើកមកហើយ
លើកទី១ ជាប់គុគនៅក្នុងឆ្នាំ២០១២ ពីបទអំពើលួចម៉ូតូ រយៈពេល ១ឆ្នាំ ។
លើក២ ជាប់គុគនៅក្នុងឆ្នាំ២០១៩ ពីបទអំពើលួចម៉ូតូ រយៈពេល ជាង១ឆ្នាំ ។
បញ្ជាក់ៈ សមត្ថកិច្ចនគរបាលបានធ្វើតេស្តយកសំណាករកមេរោគ កូវីត-១៩ លើជនសង្ស័យរួចរាល់ហើយ លទ្ធផលគឺៈ អវិជ្ជមាន (-) ។