ជនសង្ស័យចំនួន 7 នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួច.!

ជនសង្ស័យចំនួន 7 នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួច.!

រតនគិរី : នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងអធិការដ្ឋាននគបាលក្រុងបានលុងបានធ្វើការស្រាវជ្រាវរហូតទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ពាក់ពន្ធ័ករណីលួចគ្មានស្ថានទំងន់ទោស (លួចអំពូលភ្លើងក្នុងសូឡាបំភ្លឺតាមសួនច្បារសាធារណៈ)កាលពីថ្ងៃទី២២ ខែតុលា ២០២១នៅចំណុច សួនកុមារ និងតាមមាត់បឹងកន្សែងស្ថិតក្នុងភូមិ ទេសអន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតគីរី ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតគីរី ។
ក្នុងនោះ-ជនសង្ស័យមានអត្តសញ្ញាណដូចខាងក្រោម:
១-ឈ្មោះ​ ឌីន​ សុវណ្ណ​ដារ៉ា​រ័ត្នមុន្នី​ ហៅ​ បៀវ​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ មិនពិត​ប្រាកដ​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ ភ្នំ​ស្វាយ​ សង្កាត់​បឹងកន្សែង​ ក្រុងបានលុង​ខេត្តរតគីរី
២-ឈ្មោះ​ ជា​ ចិត្ត​ ហៅ​ ចិត្ត​ អាយុ​ ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​សព្វ​ថ្ងៃ​ មិនពិតប្រាកដ​។
៣-ឈ្មោះ​ ជឹម​ ចិត្រា​ ហៅ​ ចិត្ត​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ ជាងដែក​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ភ្នំ​ស្វាយ​ សង្កាត់​បឹងកន្សែង​ ក្រុងបានលុង​។
៤-ឈ្មោះ​ សាន​ សារុំ​ ហៅ​ គត់​ ភេទ​ប្រុស​ អាយុ​ ១៥ឆ្នាំ​ ជនជាតិ​ គ្រឹង​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ ធ្វេី​ចំការ​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ ធួយ​អំពិល​ ឃុំ​ចាអ៊ុង​ ស្រុក​អូរជុំ​ ។
៥-ឈ្មោះ​ ហិន​ សំអេន​ ហៅ​ អេន​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ​ ជនជាតិ​ ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ ធ្វេី​ចំការ​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ ៧មករា​ សង្កាត់​ ឡាបានសៀក​ ក្រុងបានលុង​។
៦-ឈ្មោះ​ ឌុល​ រដ្ឋា​ ហៅ​ ម៉ាប់​ ភេទ​ប្រុស​ អាយុ​ ១៤ឆ្នាំ​ ជនជាតិ​ ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ ៧មករា​ សង្កាត់​ឡាបានសៀក​ ក្រុងបានលុង​ លទ្ធផល​តេស្ត​កូវីត​ អវិជ្ជមាន​
៧-ឈ្មោះ​ ពេជ្រ​ រតនា​ ហៅ​ រតនា​ ភេទ​ប្រុស​ អាយុ​ ៣១ឆ្នាំ​ ជនជាតិ​ ខ្មែរ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ ៧មករា​ សង្កាត់​ ឡាបានសៀក​ ក្រុងបានលុង​ លទ្ធផល​តេស្ត​កូវីត​ វិជ្ជមាន​ (+)​ ។
-សម្ភារៈដកហូតរួមមាន:
-ម៉ូតូម៉ាកវេវឆ្លាមពណ៌ខ្មៅ
-ផ្ទាំងសូឡា០៦
-អំពូលសូឡាចំនួន០១
-ហ្វាសូឡាចំនួន០២។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលក្រុង បានលុង ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ារបន្តតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង