អធិការដ្ថាននគរបាលស្រុកតាវែងបានធ្វើការផុតខ្លួនបុរសម្នាក់ពាក់ព័ន្ធនិងប្រើអំពើហិង្សាដោយចេតនា
អធិការដ្ថាននគរបាលស្រុកតាវែងបានធ្វើការផុតខ្លួនបុរសម្នាក់ពាក់ព័ន្ធនិងប្រើអំពើហិង្សាដោយចេតនា
រតនគិរី : នៅវេលាម៉ោង ១៧:០៨នាទី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ កម្លាំងអធិការដ្ឋាននគបាលស្រុកតាវែងបានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យចំនួន ០១មុខសញ្ញា ពាក់ព័ន្ធករណី ប្រអំពើហិង្សាដោយចេតនា (ប្តីកាប់ប្រពន្ធដោយកាំបិតផ្គាក់) កាលពីវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ ប៊ុនមី ណាងយិន ក្បែរក្រុមហ៊ុនក្រុងប៊ុក ចំការកៅស៊ូ អភិវឌ្ឍន៍ស្រុកតាវែង ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រតគីរីតាមរយ:លេខទូរស័ព្ទលេខ ០៧១ ៧៧៦៩.៩៩៩ ។
-ជនសង្ស័យមានអត្តសញ្ញាណដូចខាងក្រោម៖
+ឈ្មោះ ប្លឹង ថាញ់ ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ព្រៅ ទីលំនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មុខរបរ ធ្វើចំការ។
-ជនរងគ្រោះឈ្មោះ យោ តឿង ភេទ ស្រី អាយុ ៤៣ឆ្នាំ ជនជាតិ ព្រៅ (ប្រពន្ធ)មានទីលំនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែងខេត្តរតនគិរី មុខរបរ ធ្វើចំការ ។
-បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅនៅអធិការដ្ឋាននគរបាលស្រុកតាវែង ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបងខេត្តតាមនីតិវិធី។