បុរស់ម្នាក់បានយកម៉ូទរ័ស្វានបុកឥដ្ឋបន្ទប់ទឹកបង្កអោយចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ

បុរស់ម្នាក់បានយកម៉ូទរ័ស្វានបុកឥដ្ឋបន្ទប់ទឹកបង្កអោយចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃ​ចន្ទ​៤​រោច ខែអស្សុជ ឆ្នាំផ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥.ខែតុលា.ឆ្នាំ២០២១ វេលាម៉ោង10នឹង30នាទី។នៅចំណុច:​ក្នុងបន្ទប់ទឹកផ្ទះជួល ស្ថិត​នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះផាន់​ សុផ្លេក ភេទប្រុស ៤០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ
មុខរបរ:​ជាងសំណង់។
(វត្ថុតាង:ម៉ូទ័របុកមួយ)
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចអោយដឹង
តាមការបំភ្លឺរបស់កម្មករ​សំណង់ឈ្មោះឡុច​ ភារម្យ ភេទប្រុស អាយុ៤៣ឆ្នាំដែលធ្វើការជាមួយគ្នាបានអោយដឹងថានៅថ្ងៃកើតហេតុថារូបគាត់និង​ជនរងគ្រោះ​បាន​ទៅ​ជួសជុល​បន្ទប់ទឹក​អោយឈ្មោះ​យ៉ុន សោ​ភ័ណ្ឌ​ ដោយ​ជនរងគ្រោះ​បានយក​ម៉ូទ័រ​ស្វានបុក​ទៅនិង​ឥដ្ឋ​ការ៉ូ​ដើម្បី​ដាក់​ទុយោទឹក​ លុះ​មួយ​សន្ទុះ​ក្រោយមកស្រាប់តែផ្លែ​ម៉ូទ័រ​ រឹលមុខពេកខ្ញុំនិងជនរងគ្រោះបានប្តូរផ្លែថ្មីពេលនោះគាត់ដើរ​ចេញមកក្រៅ​ដើម្បីរកទឹកផឹកស្រាប់តែឭ​ជនរងគ្រោះ​ស្រែកខ្ញុំក៏រត់ចូលទៅមើលក៏ឃើញជនរងគ្រោះឆក់ជាប់ជាមួយម៉ូទ័រ បាត់ទៅហើយ ឃើញដូចនោះខ្ញុំក៏ស្រែកហៅ​ម្ចាស់​ផ្ទះ​អោយមកជួយបន្ទាប់មកបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក ពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ
ចុះមកធ្វើការពិនិត្យលើសាកសពឃើញថា:
មានស្នាមរបួសនៅលើបាតដៃខាងស្តាំពីរកន្លែង(របួសចាស់) មុតមេជើង និង ចង្អុលជើងខាងឆ្វេង មុតនិងវត្ថុរឹង(ការ៉ូ)
ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។
កន្លងមកម៉ូទ័របុករបស់ជនរងគ្រោះធ្លាប់ឆក់តិចៗជាញឹកញាប់មិនបណ្តាលអោយគ្រោះថ្នាក់ទេ។
-តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យ សពស្លាប់ដោយសារ
ឆក់ចរន្តអគ្គិសនី(ម៉ូទ័របុក)ពិតប្រាកដមេន។ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង