តើលោក ឆើត សារិ មានឋានៈជាអ្វីថ្លើមធំហ៊ានកាយជើងភ្នំធិបតីជាធនធានធម្មជាតិសម្បត្តិរបស់រដ្ឋយកអាចម៏ដីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្ទើរលាយហិនហោច បែរជាអាជ្ញា និង មន្រ្តីជំនាញ រក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការបង្ក្រាប???

ខេត្តបាត់ដំបង ÷ តើលោក ឆើត សារិ មានឋានៈជាអ្វីថ្លើមធំហ៊ានកាយជើងភ្នំធិបតីជាធនធានធម្មជាតិសម្បត្តិរបស់រដ្ឋយកអាចម៏ដីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្ទើរលាយហិនហោច បែរជាអាជ្ញា និង មន្រ្តីជំនាញ រក្សាភាពស្ងៀមស្ងាត់់។

បច្ចុប្បន្ននេះគេសង្កេត ឃើញថា មានមេឈ្មួញម្នាក់ រកសុីកាយអាចម៍ដីលក់ ពេញស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង កំពុងសប្បាយ កាយ ជើងភ្នំធិបតីដែលជាធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋ ស្ទើតែរលាយហិនហោច តែបែរជាអាជ្ញាធរ និង មន្ត្រីជំនាញ ហាក់បីដូចជារក្សាភាព ស្ងៀមស្ងាត់ មិនឃើញ មានចំណាត់ការបង្រ្កាប ឬ ទប់ស្កាត់ ឡើយ ប្រហែលជា បានសើមមាត់សើម.ក ហើយមើលទៅ? បានជាមិនបង្ក្រាបសូមបញ្ជាក់ថាទីតាំងកំពុងកាយបំផ្លាញជើងភ្នំ ដែលជាសម្បត្តិ ធនធានធម្មជាតិ គ្រប់គ្រង ដោយរដ្ឋ នេះ នៅចំណុចចូលតាមផ្លូវសាលារៀនបឋមសិក្សា កន្ទួត ស្ថិតក្នុងភូមិ កន្ទួត ឃុំធិបតី ស្រុកគាស់ ក្រឡ ខេត្ត បាត់ដំបង ។ តាមប្រភពបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រ នេះ ឈ្មោះ ឆើត សារិ ។ ហើយមហាជន កំពុងដាក់ចម្ងល់ថា តើលោក ធំ ឬ អ្នកមានអំណាច រូប ណា ជាអ្នកនៅពីក្រោយ នៃការ កាយជើងភ្នំដែលជាសម្បត្ដិ ធនធានធម្មជាតិ នេះ ទើបអាជ្ញាធរ និង មន្រ្តី ជំនាញ មិនហ៊ាន ចុះបង្រ្កាប បែបនេះ?

តាមការជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមការងារសារព័ត៌មាន យើង ជាច្រើនអង្គភាពបានចុះទៅដល់ទីតាំង គ្រឿងចក្ររបស់លោក ឆើត សារិ នៅចំណុចក្បែរសាលារៀន បឋមសិក្សា កន្ទួត ពិតជាបានឃើញថា គ្រឿងចក្រ របស់លោក ឆើត សារិ កំពុង ធ្វើសកម្មភាព កាយយកដីភ្នំ ទៅលក់យ៉ាងរលូន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន គឺមិនមែនយកទៅស្ថាបនា ផ្លូវក្នុងមូលដ្ឋាន ឬ បំរើការងាររដ្ឋឡើយ ។

ដោយយោងតាម ប្រភពពីបុរសម្នាក់ ដែលនៅទីតាំងគ្រឿងចក្រកកាយដីភ្នំធិបតី បានអះអាងថា ខ្លួនគឺជា អ្នកមើលការខុសត្រូវជំនួសលោក ឆើត សារិ ។ បុរសម្នាក់នោះបន្តថា ការកាយយកដីភ្នំធិបតីនេះ គឺមានការអនុញាតពីលោក ញឹក សារ៉ែន អភិបាលស្រុក គាស់ក្រឡ និង មន្ទីររ៉ែ និង ថាមពល ខេត្តបាត់ដំបង ព្រមទាំងខាងមន្រ្តីបរិស្ថានផងដែរ។ បុរសដែលអះអាងថា ខ្លួនជាអ្នកមើលការខុសត្រូវ ជំនួសលោក ឆើត សារិ បានបន្ថែមទៀតថា ការកាយដីភ្នំធិបតី នេះ គឺមានច្បាប់ត្រឹមត្រូវ តែមិនបានយកច្បាប់មកជាប់និងខ្លួនទេ។ លោក បន្តថា ការកាយអាចម៌ដីនេះ គឺយកទៅលក់ឲ្យប្រជាពលរដ្ឋ ក្នុងមួយឡាន ចាប់ពី ៦មុឺនរៀល ទៅ ៧មុឺនរៀល

ក្នុងនោះដោយយោងតាមប្រភពព័ត៌មាន បានលួចបង្ហើបឲ្យដឹងថា តាមការពិត ការកាយយកដីភ្នំធិបតី ដែលជាសម្បត្តិធនធានធម្មជាតិ របស់រដ្ឋ នេះ គឺ ពុំមានច្បាប់អនុញាតឡើយ ។ តែដោយសារ មានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបលោក ឆើត សារិ អាចធ្វើសកម្មភាពកាយជើងភ្នំធិបតី យកទៅលក់ ដើម្បីប្រយោជន៍ផ្ទាល់ បានដោយរលូនបែបនេះ។

ជុំវិញបញ្ហា ដូចខាងលើនេះ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ញឹក សារ៉ែន អភិបាលស្រុក គាស់ក្រឡ បានប្រាប់សារព័ត៌មានយើង ឲ្យ ដឹងថា ចាំលោកខលទំនាក់ទំនងសួរទៅក្រុមហ៊ុននិងសិនថា តើគាត់កាយយកទៅជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឬ យកទៅលក់ឯកជន ។ លោកបន្តថា បើកាយដីភ្នំយកទៅលក់ គឺលោកមិនបានអនុញាត នោះទេ។ ហើយលោកបន្ថែមថា លោកនិងចាត់មន្រ្តីទៅសួរនាំរកឯកសារពាក់ព័ន្ធ បើមិនមានទេនោះ លោកនិងផ្អាកក្រុមហ៊ុននោះតែម្តង

ដោយឡែកលោក អាន មាឃ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បាត់ដំបង បានប្រាប់តាមទូរស័ព្ទ ឲ្យដឹងថា ចំពោះ ការកាយដីភ្នំធិបតីរបស់លោក ឆើត សារិ គឺមិនមានច្បាប់អនុញាតទេ ។ លោកបន្តថា ចាំឲ្យក្រុមការងារចុះទៅមើល ៕ដោយ ឈុន លាង

អត្ថបទដែលជាប់ទាក់ទង