កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីលួចម៉ូតូ
កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីលួចម៉ូតូ(បន្ទាយមានជ័យ): យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សុខ អាំម៉ាណាស់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ។
លោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងធ្វើការចុះស្រាវជ្រាវរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១/-ឈ្មោះ កៀន មេសា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ ហ៊ឹម រ៉ូហ្សានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង០២នាក់ ក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរចម្លើយ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូដែលមានភិនភាគក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន ក្នុងខណ:ពេលពួកគេទៅរកត្រីនៅផ្លូវវាងក្រុង នៅក្រោយសកលវិទ្យាល័យមានជ័យ ហើយឃើញម៉ូតូចតទុកចោលនៅលើចញ្ជើមផ្លូវ ។ បន្ទាប់មកពួកគេនាំគ្នាជិ:ទៅបញ្ចាំនៅក្នុងក្រុងប៉ោយប៉ែតបានលុយចំនួន៣០០០បាត លុយថៃ ហើយចែកគ្នាចាយអស់ ។
ដោយទទួលបានចម្លើយសារភាពនេះភ្លាម លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានដឹកនាំកម្លាំងចុះសហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីទៅយកម៉ូតូពីកន្លែងទទួលបញ្ចាំតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ព្រមទាំងមានវត្ថុតាងផងនោះទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ លោកក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់វិញហើយដែរ ៕