រថយន្តដឹកគ្រឿងសំណង់ កំពុងជាន់ហុយផ្សែងស្រាប់តែផ្ទុះកង់រួច រេចង្កូតទៅបុក រថយន្ត១គ្រឿងពេញទំហឹង ហើយកង់ដាច់នោះរត់ទៅបុករថយន្ត១គ្រឿងទៀត បង្កឱ្យមនុស្សចំនួន៨នាក់ រងររងរបួស

ខេត្តសៀមរាប៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលពីរថយន្តកូរ៉រ១គ្រឿងដឹគ្រឿងសំណង់កំពុងបើកលឿនជក់ខ្យល់ស្រាប់តែផ្ទុះកង់បណ្តាលឱ្យតេចង្កូយទៅបុករថយន្តហាយឡិនឌរ័ ពេញទំហឹង ហើយកង់ដាច់នោះបានរត់ទៅបុករថយន្តបា​ឡែ​នម១គ្រឿងទៀត។ក្នុងហេតុការណ៍នោះបង្កឱ្យមនុស្សប្រុសស្រីក្មេងចាស់ចំនួន៨នាក់ រងររងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ០៦ ចម្ងាយ១០០ ម៉ែត្រ ខាងលិច​ស្នាក់ការ​អាវុធហត្ថ ៦១០ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

សមត្ថកិច្ចមូលដ្ឋាមបានដឹងថា៖ ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6340 បើកបរ​ដោយ​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ២០ឆ្នាំ មិន​ស្គាល់​ទីលំនៅ មាន​អ្នករួមដំណើរ ចំនួន៣នាក់ ទី១.ឈ្មោះ ម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មិនទាន់​ស្គាល់​ទីលំនៅ ទី២.ឈ្មោះ​ថន វ៉ាន់​ឆៃ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទី៣.ឈ្មោះ រិត វាសនា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ ស្រែ​សណ្តាយ ឃុំរ​បូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ ។

ប្រភពបញ្ជាក់ថា រថយន្តបង្ក បានបែកកង់ខាងឆ្វេងរ៉េចង្កូតទៅឆ្វេង ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមាន ជ័យ 2A-6586 បើកបរ​ដោយ​ឈ្មោះ​បិ​ន នាគ អាយុ៣២ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឆែ រើ​ន អាយុ២៧ឆ្នាំ ព្រមទាំង កូនប្រុស​ឈ្មោះ ឈុន តុលា អាយុ៧ឆ្នាំ និងកូនស្រី​ឈ្មោះ ឈុន លី​ណា អាយុ១៥ខែ ទីលំនៅ​ភូមិ ២ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ​ពី​លិចទៅ​កើត។

បន្ទាប់មក​កង់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ បាន​ដាច់​កង់​រមៀល​ទៅបុក​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក TOYOTA CAMARY (បា​ឡែ​ន) ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9761 បើកបរ​ដោយ​ឈ្មោះ ជួ ផល្លី ភេទ ប្រុស អាយុ៣៧ឆ្នាំ ទីលំនៅ​ភូមិ ចំការចេក ឃុំអូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។បណ្តាលឱ្យរបួសធ្ងន់៤នាក់ (ស្រី២នាក់) ៕

អត្ថបទដែលជាប់ទាក់ទង