លោកអនុសេនីយឯក ប៊ុន គុណ​ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥​ ធ្វេីការបដិសេធ​ទាំងស្រុង​ ចំពោះការចុះផ្សាយ​ ដែលចោទប្រកាន់លោកថា​ បានឃុំឃិតជាមួយមេខ្យល់​ បើកដៃអោយពលករឆ្លងដែន

លោកអនុសេនីយឯក ប៊ុន គុណ​ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥​ ប្រចាំការនៅភូមិចំបក់​ ឃុំបឹងបេ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ សូមបដិសេធ​ រាល់ការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុក​ ដែលចោទប្រកាន់ថា​ លោក​ ប៊ុន គុណ​ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥​ បានឃុំឃិតជាមួយមេខ្យល់​ បើកដៃអោយពលករឆ្លងដែននោះ​ វាមិនមែនជាការពិតទេ។​ ក្នុងនាមខ្ញុំ​ ជានាយប៉ុស្តិ៍​ សូមបដិសេធនូវព័ត៌មាននេះ។​

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ លោក​វរៈសេនីយឯក សួង សៅ​ បានទៅដល់កន្លែងកើតហេតុភ្លាមៗ​ រួមនិងអ្នកសារព័ត៌មាន​ ០២អង្ករភាព​ តែពុំឃើញមានប្រជាពលរដ្ឋ​ ឆ្លងកាត់នោះទេ។​ ហើយណាមួយ​ កន្លែងនោះ​ ជាប់និងភូមិប្រជាពរដ្ឋរស់នៅផង។​ ម្យ៉ាងងវិញទៀត​ ទីតាំងដែលប្រជាពរដ្ឋធ្វើដំណើរ​ វានៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែនចំងាយ​ ១៥០០ម៉ែត្រឯណុះ​ រីឯកំលាំងរបស់លោក​ ដាក់យាមល្បាតយ៉ាងតឹងរឹងនៅតាមព្រំដែន​ គឺមិនអនុញ្ញាតិអោយពលរដ្ឋណាម្នាក់​ ឆ្លងកាត់ដោយខុសច្បាប់ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង