ឈើស្រឡៅ១៦០កំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប នៅស្រុកអូរជុំ
ខេត្តរតនគិរី÷ ឈើជាច្រើនកំណាត់ត្រូបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនឹងរឹបអូសយកមករក្សាទុកជាបណ្តោះអាសន្ន ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរឡាង ស្ថិតនៅក្នុងភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ហើយក៏បានប្រទះឃើញឈើប្រភេទស្រឡៅប្រមាណ ១៦០កំណាត់ដែលឈ្មួញមិនស្គាល់អត្តសញ្ញាណយកមកលាក់ទុកនៅក្នុងព្រៃ ។
ដោយមានការសម្របសម្រួលពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងរួមមាន: កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុក កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក នឹងកម្លាំងប៉ុស្តិ៍ផងដែរ ។
ក្រោយពីការចុះបង្ក្រាបនឹងរឹបអូសឈើប្រភេទស្រឡៅចំនួន១៦០កំណាត់ទាំងនោះ ខណ:សមត្ថកិច្ចជំនាញមិនអាចដឹកជញ្ជូនចេញមកបាននេះដោយសារស្ថានភាពផ្លូវពីបាកក្នុងការដឹកជញ្ជូនឈើទាំងនោះចេញបាន ហើយ ក៏ប្រគល់ទៅឲ្យកម្លាំងប៉ុស្តិ៍ឃុំប៉ូយដើម្បីទទួលថែរក្សាទុកជាបណ្តោះអាសន្នសិន រងចាំផ្លូវស្ងួតដីទើបអាចដឹកជញ្ជូនចេញបាន៕ដោយ តាជួង