ពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ​២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ និងមេបញ្ជាការកងទ័ពជេីងគោក​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ​ ៕

អត្ថបទដែលជាប់ទាក់ទង