លោក សុវណ្ណ រិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យមានសេរីភាពឡើងវិញហេីយនៅថ្ងៃនេះ ដោយកាត់ទោស ១៨ខែ អនុវត្ត ៥ខែ ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល ១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យួរ។
បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល ៥ខែ ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ៕