កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ថង សាវុន អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ទីចាត់ការសាលាខេត្ត និងមន្រ្តីពាក់ពន្ធរបស់សាលាខេត្តមួយចំនួនផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំ និងលើរបៀបវារៈរួមមាន ៖
១-ពិនិត្យ និងអនុមត័ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមមញ្ញលេីកទី១៥ អាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៏ប្រចាំខែកញ្ញា និងលេីកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តរតនគិរី
៣-បញ្ហាផ្សេងៗ។
បន្ទាប់មក ក៏មានការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំយ៉ាងផុសផុល ក្នុងនោះបានលើកឡើងនូវបញ្ហាផ្សេងៗជាច្រេីន និងជាពិសេសបញ្ហាជំងឺ covid 19 ដើម្បីអោយអង្គប្រជុំ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមខាងលើនេះ ធ្វើការពិភាក្សា និងដោះស្រាយអោយបានសមស្រប និងទាន់ពេលវេលា។
ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏សូមអោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្ដពង្រឹងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈ ពិនិត្យ និងដោះស្រាយរាល់បញ្ហាវិវាទនៅមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ដទៀត ៕