អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការបំភ្លឺ និងច្រានចោលការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់
ស្វាយរៀង ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបំភ្លឺ និងច្រានចោលការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ព្រោះជារឿងមិនពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវ ពុំមានមន្ត្រីនគរបាលណាម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សរសេរលិខិតអានាមិកប្តឹងនោះទេ ហេីយការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺជារឿងចាស់កន្លងមក ហេីយក៏ធ្លាប់មានក្រុមការងារ អធិការកិច្ច សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ បានចុះមកធ្វេីការស៊េីបអង្កេតស្រាវជ្រាវ ពុំមានបណ្តេឹងអានាមិក ដូចការចោទប្រកាន់នោះឡេីយ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕