សមត្ថកិច្ច​ខណ្ឌមានជ័យ​ គ្មានចំណាត់ការ​ ចំពោះសង្វៀនជល់មាន់​ និងអាប៉ោង​ដ៏ធំមួយកន្លែង​ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញ​ ៖​ សង្វៀនជល់មាន់​ និងអាប៉ោងដ៏ធំ​​មួយកន្លែង​ ​លេងក្នុងដីឡូត៍​ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កំពុងបេីកលេងយ៉ាងរំភេីយ​ ដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចសោះឡេីយ។

តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បានឲ្យដឹងថា​ ទីតាំងសង្វៀនជល់មាន់​ និងអាប៉ោង​ខាងលេី​ បានបេីកលេងជាយូរណាស់មកហេីយ​ ហេីយកន្លងមក​ ពួកគេឃេីញមានសមត្ថកិច្ច​ ចុះបង្ក្រាបម្តងហេីយ​ដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង​ ក៏បានបេីកលេងវិញ​ និងមានមនុស្សចូលលេងកាន់តែច្រេីនជាងមុន។

ប្រភព​ បានបន្តឲ្យដឹងទៀតថា​ ទីតាំងខាងលេី​ អ្នកចូលលេង​ មានទាំងក្មេងទាំងចាស់​រាប់សិបនាក់​ ហេីយភ្នាល់ដាក់លុយរាប់រយរាប់ពាន់ដុល្លារឯណោះ​ ស្រែកហ៊ោកញ្ច្រៀវលាន់រំពងពេញភូមិ​ រំខានដល់ការរស់នៅពួកគាត់​ ហេីយពេលខ្លះ​ ឈ្លោះប្រកែកគ្នាខ្លាំង​ៗ ធ្វេីឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត​ ពួកគាត់​ មានការព្រួយបារម្ភជាខ្លាំង​ ពីសុវត្ថិភាព គឺខ្លាចកើតមានអំពើ ចោរកម្ម លួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម​ ដែលបានកើតចេញពីប្រភពបនល្បែងនេះឯង។

ចំពោះទីតាំងជល់មាន់​ និងអាប៉ោងខាងលេី​ ត្រូវបានប្រជាពលរដ្ឋ​ ដាក់ការសង្ស័យថា​ ប្រហែលជាអាជ្ញាធរ​ ក៏ដូចជាសមត្ថកិច្ច​ ត្រូវរ៉ូវគ្នា ឬក៏បានទទួលលាភសក្ការៈ​អ្វីមួយ ពីម្ចាស់សង្វៀនខាងលេីនោះហេីយមេីលទៅ​ ទេីបមិនហ៊ានចុះបង្ក្រាបបែបនេះ។

ចំពោះសង្វៀនជល់មាន់​ និងអាប៉ោងខាងលេី​ ដែលពួកអ្នកញៀនល្បែងកំពុងបេីកលេង​យ៉ាង​សប្បាយនេះដែរ សូមម្ចាស់ទីតាំងដីឡូត៍ខាងលេី​ មេត្តាមានការប្រុងប្រយ័ត្នផង​ ព្រោះអាចមាននូវបញ្ហាផ្សេងៗ​ ចំពោះផ្លូវច្បាប់​ ដែលមានទីតាំងលេងល្បែងខុសច្បាប់​ នៅលេីទីតាំងដីឡូត៍របស់ខ្លួន។

ករណីខាង​លេីនេះដែរ ពលរដ្ឋនៅក្នុងមូលដ្ឋាន​ បានលេីកឡេីងថា​ ចំពោះសង្វៀនជល់មាន់​ និងអាប៉ោងខាងលេី ​ពួកគាត់គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ខណ្ឌមានជ័យ​ ក្នុងការចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយដ៏ធំនេះទេ​ គឺមានតែសំណូមពរ​ដល់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​​ និងឯកឧត្ដម​ ស​ ថេត​ ស្នងការរាជធានីភ្នំពេញ​ មេត្តាដាក់កម្លាំង​ជំនាញ ចុះត្រួតពិនិត្យ​មន្ត្រីក្រោមឱវាទ​ និងចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​រមួយនេះ​ផង​ ៕

អត្ថបទដែលជាប់ទាក់ទង