រថយន្តដឹកទឹកកក បុកម៉ូតូមួយគ្រឿង ក្នុងទឹសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់នឹងកន្លែង
ខេត្តប៉ៃលិន៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់នៅនឹងកន្លែង ខណៈពេលរថយន្តដឹកទឹកកកមួយគ្រឿង បើកក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះពីក្រោយ ពេញទំហឹងកាលពីវេលាម៉ោង ៣និង១០នាទីរសៀលនៅថ្ងៃទី ២១ ខែ កក្ដដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំមួយខ្សែរ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Duck ពណ៌ សលាយខ្មៅ ជិៈឌុបគ្នា(សង្សា) ក្នុងទឹសដៅពីត្បូងទៅជើង ស្របពេលនោះស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿង ម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវស បើកមកពីក្រោយ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៍បុកអ្នកជិៈម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចបន្តល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនិងទៀត ។ ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចចរាចរណ៍ បានចុះទៅព្រមទាំងធ្វើការពិនិត្យទីតាំងកើតហេតុផងដែរ ។
លោកអនុសេនីយ៍ឯក រី តារា អធិការស្ដីទី នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានប្រសាសន៍ឲ្យដឹងថា៖ ជនរងគ្រោះទី១ឈ្មោះសាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ មានទីលំនៅនៅភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់នឹងកន្លែង) ,ទី២ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាប៉ូលិសនៅវរ:៨២១ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបើកបរម៉ាកម៉ូតូម៉ាក Duck ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FK4199 ( ស្លាប់និងកន្លែងដូចគ្នា )។ចំណែកអ្នកបើកបរបង្កឈ្មោះ ណាន់ វិន ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរជាអ្នកបើកឡានដឹកទឹកកក ដោយបើកបរឡានម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096 មានទីលំភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាមួយអ្នករួមដំណើរម្នាក់ក្នុងរថយន្ត មានឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបបកម្មករដឹកទឹកកក និងមានទីលំនៅនៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដូចគ្នា ។លោកអធិការស្តីទី បានបន្តថា៖មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ អ្នកបើកបរខ្វះការប្រុងប្រយ័ត្នមុននិងវាជែង ។
បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ