ប្រតិភូជិះកង់លើចំងាយផ្លូវជាង​ ៧០គីឡូម៉ែត្រ​ នាំយកអំណោយមនុស្សធម៌​ ចែកជូនប្រជាពលរដ្ឋគ្រួុសារអតីតយុទ្ធជនជាង ៦០គ្រួសារ នៅស្រុកកោះធំ ខេត្តកណ្តាល

ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធាន ​ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់លើចំងាយផ្លូវជាង ៧០គីឡូម៉ែត្រ ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកកោះធំ ទាំង​ ២គោលដៅ​ ក្នុងឃុំទាំង១១ ដើម្បីចែកអំណោយ សប្បុរសធម៌ ជូនដល់គ្រួុសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានស្វែងយល់អំពីការការពារ​ និងការអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

អំណោយដែលចែកជូនដល់គ្រួុសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន​ ៦០គ្រួសារ​ ក្នុងមួយគ្រសារ​ រួមមានអង្គរ​ ២០គីឡូ,​ មី​ ០១កេស, សម្ភារៈផ្ទះបាយចំនួុនមួុយឈុត, ទឹកភេសជ្ជៈ AD​ ០១កេស, ទឹកភេសជ្ជៈ U power ០១យួរ, ទឹកភេសជ្ជៈ​ Sponser ចំនួុន ០១កេស និងថវិកា ក្នុងមួយគ្រួសារចំនួន ៦ម៉ឺនរៀលផងដែរ ដែលជាអំណោយរបស់រដ្ឋបាលស្រុកកោះធំ ៕

អត្ថបទដែលជាប់ទាក់ទង