ផ្លូវ​បេតុង​ប្រវែង​ ៥.៨៣២ម៉ែត្រ​ ស្ថិត​នៅ​ឃុំព្រែកគយ​ និង​ឃុំស្អាងភ្នំ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ត្រូវបានបេីកការរដ្ឋាន​សាងសង់​ ក្រោមអធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ

​ភ្នំពេញ​ ៖​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ២០២០​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកណ្តាល​ អញ្ជើញ​ជាអធិបតី​ភាព​ ក្នុង​ពិធី​បេីកការរដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ ប្រវែង​ ៥.៨៣២ម៉ែត្រ​ និង​ដាក់​លូកាត់ទទឹងផ្លូវ​ ០៤កន្លែង​ ស្ថិត​ក្នុង​ភូមិ​ទួលសូភី​ ភូមិ​ព្រែករុន​ ឃុំព្រែកគយ​ និង​ភូមិ​កំពង់ទ្រា​ ឃុំស្អាងភ្នំ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ ឯកឧត្ដម​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម​ អភិបាលរងខេត្ត​ កងកម្លាំង​ទាំង​៣​ មន្រ្តី​រាជការ​ អាជ្ញាធរ​ស្រុក​ និង​ប្រជាពលរដ្ឋ​ ជាង១ពាន់នាក់។

មាន​ប្រសាសន៍​ក្នុង​ពិធី​បេីកការរដ្ឋាន​សាងសង់​ផ្លូវ​នេះ​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកណ្តាល​ បាន​លេីកឡេីងថា​ នេះគឺ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ព្រែក​គយ​ និង​ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ក្នុង​ឆ្នាំ​២០២០​នេះ​ ហេីយ​សមិទ្ធផល​ទាំង​នេះ​ កេីត​មាន​ឡេីង​ ដោយសារ​ប្រទេស​របស់​យើង​មាន​សុខសន្តិភាព​ ស្ថេរភាព​ពេញ​លេញ​ ដែល​ផ្ដល់​ឱកាស​ឱ្យ​យេីង​បាន​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​​ ក៏ដូចជា​អភិវឌ្ឍ​ទូទាំង​ប្រទេស​។

ឯកឧត្តមបណ្ឌិត​ អភិបាល​ខេត្ត​ បាន​អរគុណ​ដល់​សន្តិភាព​ មាន​សន្តិភាព​ ទេីប​មាន​ការអភិវឌ្ឍន៍​ ឯកឧត្តមបណ្ឌិត​ អំពាវនាវ​ដល់កង​កម្លាំង​ទាំង​៣​ មន្រ្តី​រាជការ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ សូម​ចូលរួម​ថែរក្សា​សន្និភាព​ អោយ​បាន​គង់វង្ស​យូរ​អង្វែង​ ដេីម្បី​អោយ​ប្រទេស​បន្ត​អភិវឌ្ឍ​បន្ថែម​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង