រដ្ឋបាលរាជធានីភ្នំពេញ​ បេីកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus

ភ្នំពេញ​ ៖​ នារសៀលថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានបេីកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានការចូលពីតំណាងអង្គការ JICA ធនាគារ ADB មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ City Bus លោក អភិបាល អភិបាលរងខណ្ឌពាក់ព័ន្ធ​ និងផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus។

ដោយអង្គប្រជុំ​ បានសម្រេចយកផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus នៅចំកណ្ដាលទ្រូងផ្លូវ ចាប់ពីផ្សារធំថ្មីរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង