អភិបាលខេត្ត​ស្វាយរៀង​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនានា​ ក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង​

ស្វាយរៀង​ ៖​ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារការខេត្ត និងលោកអភិបាលក្រុងបាវិត​ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនានាក្នុងក្រុងបាវិត។

សូមជម្រាបជូនថា សមិទ្ធផល​ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្តស្វាយរៀង​ ទាំងក្នុងក្រុង និងជនបទ បាននឹងកំពុងលូតលាស់ទៅមុខជាបន្ទាប់ ជាក់ស្តែងចុងឆ្នាំ២០១៩ ឆ្នាំ២០២០នេះ រដ្ឋបាលបាលខេត្តស្វាយរៀង បាននឹងកំពុងរៀបចំផ្លូវចាក់ប៉េតុង ផ្លូវអ៊ុតកៅស៊ូ ក្នុងបាវិត​ អោយមានការអភិវឌ្ឍន៍រីកចម្រើនស្របពេលដែលក្រុងមួយនេះ ជាក្រុងមួយដែលសំបូរទៅដោយតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកន្លែង៕

អត្ថបទដែលជាប់ទាក់ទង