អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ការរុករាន និងបោះបង្គោលសាងសង់ខ្ទម អនាធិបតេយ្យ លេីដីស្របច្បាប់របស់ពលរដ្ឋ និងដីរដ្ឋ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្ត អភិបាលស្រកអូរជ្រៅ និងស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក និងមេបញ្ជាការង ស្នងការរង កងកម្លាំរាជអាវុធហត្ថ កងកម្លាំងនគរបាល ចុះទប់ស្កាត់ ក្រុមជនអនាធិបតេយ្យ ដែលចូលរុករាន និងបោះបង្គោលសាងសង់ខ្ទម អនាធិបតេយ្យ នៅលើដីដែលមានកម្មសិទ្ធស្របច្បាប់ របស់ប្រជាពលរដ្ឋ និងដីរដ្ឋ នៅទីតាំងភូមិសាស្ត្រ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ ជាមួយឃុំស្លរក្រាម ស្រុកស្វាយចេក។
ក្នុងបេសកម្មការងារយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ភាពអាណាធិបតេយ្យ បង្ករការលំបាកដល់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ធ្វើសកម្មភាព រុកទន្ទ្រាន ចាប់ដីកម្មសិទ្ធឯកជនស្រប់ច្បាប់របស់ជាពលរដ្ឋ និងដីរដ្ឋទៀត ពិសេសនោះ សូមកុំជឿការឃោសនា បោកប្រាស់ផ្សេងៗរបស់ ក្រុមមេខ្យល់ ៕