ស្ត្រីជនជាតិគ្រឹង កើតខ្យល់គរ ស្លាប់ចោលប្ដីចំណាស់ និងកូនឲ្យនៅកំព្រា
ខេត្តរតនគិរី÷ ស្ត្រីជនជាតិគ្រឹងម្នាក់ សង្ស័យខ្យល់គរបានស្លាប់ចោលប្ដីវ័យចំណាស់ និងកូនឲ្យនៅកំព្រាឯកោ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២នឹង៣០ នាទី រសៀលថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
នគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា សាកសពមានឈ្មោះ សាអ៊ួយ កាវ៉ីង អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានប្ដីឈ្មោះ កាវ៉ាក ព្រីង អាយុ៧០ឆ្នាំ មុខរបរកសិករ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង នៅគេហដ្ឋាខាងលើ៕ ដោយ តាជួង