ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន​ និងថ្នាំញៀនប្រមាណ​ ២០គីឡូក្រាម​ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ​​ ៖​ នៅវេលាម៉ោង ១៤:២២នាទី​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញ​ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ (ក១) ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជា​ ឆ្លងកាត់តាមច្រកអានសេះ) នៅចំណុចដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ច​ បានឲ្យដឹងដា​ ក្នុងកិច្ចប្រតិបត្តិការនេះ​ កម្លាំងនគរបាល​ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ និងរឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន​ (ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០គីឡូក្រាម។

បច្ចុប្បន្ន​ ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាង សំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង