សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសមាគមកាក បាទក្រហមខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកិច្ចការមនុស្សធម៌
រតនគិរី ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ នៃសារធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកិច្ចការមនុស្សធម៌ជាមួយគ្នា។ ពិធី័ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ប្រតិបត្តិការកិច្ចការមនុស្សធម៌នេះ ធ្វេីឡើងនៅសាលាខេត្តរតនគិរី រវាងឯកឧត្តម ថង សាវុន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងលោក យឿង ឌិញយៀន ប្រធានសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ។
ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា យោងតាមខ្លឹមសារ
កិច្សន្យា សហប្រតិបត្តិការអន្តរជាតិ រវាងសាធារណរដ្ឋសង្គម
និយមវៀតណាម ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជា និងយោងតាមមុខងារភារកិច្ច និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងថ្នាក់កណ្តាកាកបាទក្រហមកម្ពុជា ជាមួយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ទើបយើងឈានដល់ពិធីចុះហត្ថលេខា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ជាមួយសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ។
កិច្ចព្រមព្រៀងនេះ ធ្វេីឡើងដោយអនុលោមតាមគោលការណ៍គ្រឹះ និងលក្ខន្តិកៈរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម កិច្ចព្រមព្រៀងទីក្រុង Seville ឆ្នាំ១៩៩៧យុទ្ធសាស្ត្ររបស់សមាគមជាតិទាំងបី កម្ពុជា ឡាវ វៀតណាម ក៏ដូចជា ច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ ដែលកំពុងមានជាធរមាន ក្នុងស្មារតីសមភាព ការគោរពតាមប្រព័ន្ធប្រកបដោយទស្សនវិស័យ បទប្បញ្ញត្តិ និងប្រពៃណីនៃប្រទេសជាភាគី។
ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងមានដូចជា ការធ្វើកិច្ចសហប្រតិបត្តិការលើកិច្ចការមនុស្សធម៍, ការចាត់តាំងអង្គប្រជុំមួយឆ្នាំម្ដង ដោយធ្វើការផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ, រាល់កម្មវិធី ត្រូវសហប្រតិបត្តិការមនុស្សធម៌ នៃខេត្តទាំងពីរ ចាំបាច់យកចិត្តទុកដាក់គឺ ការងារសង្គ្រោះជាបន្ទាន់, ការថែទាំសុខភាព, ការផ្សព្វផ្សាយតម្លៃមនុស្សធម៌, ការផ្តល់ឈាម, ការការពារទប់ស្កាត់គ្រោះមហន្តរាយ។ហើយពេលមានគ្រោះមហន្តរាយកើតឡើង ជះឥទ្ធិពលដល់អាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានការសំណូមពរពីភាគីណាមួយ គឺភាគីមួយទៀត ត្រូវចាត់តាំងក្រុមប្រតិបត្តិជួយសង្គ្រោះបន្ទាន់។ ក្រៅពីនោះ ភាគីទាំងពីរ បង្កើនការទំនាក់ទំនងផ្លាស់ប្តូររាល់សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាព្រមទាំងការចូលរួមមតិបទពិសោធន៍កសាងអភិវឌ្ឍន៍សមាគមកាកបាទក្រហមរបស់ខេត្តទាំងពីរ៕