ការប្រកួតកីឡារត់ប្រណាំង អបអរពិធីបុណ្យសមុទ្រកម្ពុជា លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត
កំពត ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាការអន្តរក្រសួង និងអនុគណ:កម្មការខេត្តកំពត បានរៀបចំការប្រកួតកីឡារត់ប្រណាំង ដើម្បីអបអរពិធីបុណ្យសមុទ្រកម្ពុជា លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្សនិស្សិត កីឡាកររត់ប្រណាំង សរុបចំនួនប្រមាណ ១.០០០នាក់៕