ប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ ដែលត្រូវបានអគ្គីសភ័យឆេះ​ នាពេលកន្លងទៅ

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃសុក្រ ០២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធផ្ទះសហគមន៍​ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ រៀបចំដោយអង្គការមូលនិធិកុមារកម្ពុជា ដែលទទួលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះរបស់បងប្អូនសហគមន៍កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ស្ថិតនៅក្នុងភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង