ក្រុមការងារចំរុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចត្រពាំងផ្តិត ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប
សៀមរាប ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក សមត្ថកិច្ចនគរបាល សហការជាមួយកំលាំងចំរុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចត្រពាំងផ្តិត ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
ជាមួយនឹងការចុះបង្ក្រាបបទល្មើសនេះ ក្រុមការងារចម្រុះ បានដកហូត រួមមាន ៖
-ស្បៃអ៊ុយចំនួន ១៨ក្បាល ស្មើ ១៨០០ម៉ែត្រ
-ចំរឹងឈើចំនួន ៦០០ដើម
-ចាក់ប្រលែងកូនត្រីបានចំនួន ៥០គីឡូក្រាម។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បន្តទៀត ដើម្បីជៀសវាងខាតប្រយោជន៍របស់បងប្អូន៕