ឯកឧត្តម ជាវ តាយ បានអនុញ្ញាតឲ្យ ប្រតិភូកូរ៉េ​ មកពីទីក្រុងអ៊ុជុងប៊ូ (Uijeoungbu) ខេត្តជុងគី (Gyeonggi) សាធារណៈរដ្ឋកូរ៉េ សម្តែងការគួរសម

កំពត​ ៖​ នៅព្រឹកថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យ ប្រតិភូកូរ៉េ​ មកពីទីក្រុងអ៊ុជុងប៊ូ (Uijeoungbu) ខេត្តជុងគី (Gyeonggi) សាធារណៈរដ្ឋកូរ៉េ សម្តែងការគួរសម ដើម្បីរឹតចំណងសាមគ្គី និងពង្រឹងការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍រវាងទីក្រុងទាំងពីរ។

ឯកឧត្តម​ អភិបាលខេត្ត​ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ប្រតិភូកូរ៉េ ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលខេត្តកំពត និងស្នើសុំប្រតិភូកូរ៉េ ជួយរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងសាលាខេត្តកំពត និងជួយលើគម្រោងផ្សេងៗទៀតរបស់រដ្ឋបាលខេត្ត។

ប្រតិភូកូរ៉េ នៃទីក្រុងអ៊ុជុងប៊ូ នឹងពាំនាំយកខ្លឹមសារនៃជំនួបនេះ​ ទៅជម្រាបជូនលោកអភិបាលក្រុង និងបង្កើតក្រុមការងារ​ ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងរដ្ឋបាលខេត្តកំពត និងសន្យាជួយឧបត្ថម្ភរៀបចំ ប្រព័ន្ធកុំព្យូទ័រក្នុងសាលាខេត្តកំពត លោកអភិបាលក្រុងអ៊ុជុងប៊ុង និងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចសិក្សា និងមកជួយជាមួយឯកឧត្តមអភិបាលខេត្តម្តងទៀតនៅឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង