លោកឧត្តមសេនីយ៍ទោ កឹង ឃន ប្រជុំផ្សព្វផ្សាយអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
ខេត្តស្វាយរៀង ៖ បន្ទាប់ពីកម្មវិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរួចរាល់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានត្រួតពិនិត្យកម្លាំង ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៩ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងបានដាក់បទបញ្ជាអោយកម្លាំងនគរបាលទាំងអស់ គ្រប់អង្គភាពត្រូវតែមានមុខ ១០០% ហេីយនៅកន្លែង ២៤/២៤ម៉ោង ដេីម្បីត្រៀមអន្តរាគមន៍។ ចូលក្នុងឱកាសនោះ រួមមានលោកស្រីស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងកងកម្លាំងនគរបាលខេត្ត សរុបវត្តមាន ២៤៩នាក់៕