ស្ត្រីម្នាក់យកប្រាក់ដុល្លារក្លែងក្លាយ ចូលលេងល្បែងក្នុងកាស៊ីណូ
ខេត្តកំពត ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៥ កក្កដា ២០១៨នេះ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីធ្វើចរាចរប្រាក់ដុល្លារក្លែងក្លាយ នៅក្នុងកាស៊ីណូ ស្ថិតនៅភូមិថ្កូវ ឃុឫស្សី ស្រុកកំពង់ត្រាច ។ ជនសង្ស័យឈ្មោះ ហុង សុម៉ាលី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានយកប្រាក់ដុល្លារក្លែងក្លាយ ចំនួន៥០០ដុល្លារអាមេរិក ប្រភេទក្រដាស១០០ ចំនួន០៥សន្លឹក ទៅដូរហើយលេងល្បែងកាស៊ីណូ។ តែពេលនោះត្រូវបានសន្តិសុខសហការណ៍ជាមួយសមត្ថកិច្ច ទើបមានការឃាត់ខ្លួន និង បានកសាងសំណុំរឿងតាមនីតិវិធី៕