សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃសុក្រ១៣កើតខែអស្សុជឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តទៅនៅវិមានសន្តិភាពរាជធានីភ្នំពេញ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖
១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣មាត្រា១៧មាត្រា២០មាត្រា២១មាត្រា២៧មាត្រា២៨មាត្រា២៩មាត្រា៥៤មាត្រា៥៥និងមាត្រា៥៩នៃច្បាប់ស្តីពីសហជីព។
២)បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
– កិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយនៃអង្គការសហប្រជាជាតិ៕