ច្បាស់ហើយ! រឿងបាញ់សម្លាប់ប៉ូលិសដូចគ្នា ជារឿងស្នេហាត្រីកោណ ដោយខឹងយកប្រពន្ធខ្លួន ជនសង្ស័យនិងប្រពន្ធ មិនទមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយទេ
រតនគិរី ៖ មូលហេតុបណ្តាលមកពីរឿងស្នេហាត្រីកោណ រឿងរ៉ាវករណីឃាតកម្មបាញ់សម្លាប់ ក្នុងតុកាហ្វេនៅ ក្រុងបានលង់ដែលជនរងគ្រោះជាមន្ត្រីនគរបាល រងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ចំណែក ខ្មាន់កាំភ្លើងជាមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរី ពួកគេជាមិត្តភ័ក្ដនិងគ្នា។
មូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះ ដោយសារជនរងគ្រោះយកប្រពន្ធរបស់ជនសង្ស័យ ហើយមានការគំរាមកំហែងមកលើជនសង្ស័យថែមទៀតផង។ ជនសង្ស័យនិងប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយទេ ហើយជនរងគ្រោះបានទៅមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ជនសង្ស័យ។
នៅមុនពេលពេលកើតហេតុជនរងគ្រោះបានទាក់ទងគ្នាជាមួយប្រពន្ធជនដៃដល់! លុះក្រោយមកពួកគេបានយកគ្នាពេញមុខពេញមាត់។ ហើយអ្វីដែលធ្វើឲ្យជនដៃដល់ដាច់ចិត្តបាញ់សម្លាប់ជនរងគ្រោះទាំងកណ្ដាលថ្ងៃនោះ ព្រោះតែជនរងគ្រោះបានធ្វើបាបនាងដែលជាអតីតប្រពន្ធខ្លួនជាបន្តបន្ទាប់រហូតមក។
បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា ជារឿងគុំនុំផ្ទាល់ខ្លួន។
ជនដៃដល់ឈ្មោះ នួន មករា ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំ របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
រីឯជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងហាងកាហ្វេ មួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។
ខណ:ពេលជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ ស្រាប់តែជនដៃដល់ជិ:រថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011។ មកឈប់នៅមុខហាង ចុះដើរសំដៅមករក ជនរងគ្រោះ រួចដកកាំភ្លើងខ្លីបាញ់ប្រហាមកលើជនរងគ្រោះត្រូវជាច្រើនគ្រាប់។ បណ្ដាលឲ្យជនរងគ្រោះ ដួលធ្លាក់ពីលើកៅអីប្រកាច់ស្លាប់ក្នុងថ្លុកឈាមតែម្ដង។
ក្រោយកើតហេតុជនដៃដល់បានដើរឡើងជិ:រថយន្តបើក មកអង្គុយផឹកស្រាសញ្ជឹងសញ្ជប់តែម្នាក់ឯង។នៅផែរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង លុះដល់ដល់ម៉ោង១០និង ៤៥នាទីព្រឹកថ្ងៃដដែល ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់នៅរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុងរយ:ពេលជាង១ម៉ោង។ ដោយឡែក សពជនរងគ្រោះក្រោយកើតហេតុ ត្រូវបានក្រុមគ្រួសារមិនអស់ចិត្តដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ក្រុមគ្រូពេទ្យថាស្លាប់បាត់ហើយ។
ក្រោយឃាត់ខ្លួនជនដៃដល់បានប្រាប់សមត្ថកិច្ចថា ខ្លួននិងជនរងគ្រោះជាមិត្តភ័ក្ដនិងគ្នា ហើយពីមុនមកជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធខ្លួន លុះដឹងរឿងខ្លួនបានប្រគល់នាងឲ្យទៅជនរងគ្រោះ ដើម្បីឲ្យពួកគេមានក្ដីសុខនិងគ្នាចោះ។
ប៉ុន្តែពួកគេយកគ្នាយូៗស្រាប់តែជនរងគ្រោះបានធ្វើបាបនាងជាហូរហែ ខណ:ជនដៃដល់ក៍បានហាមប្រាមម្ដងជាពីរដងដែរថាកុំធ្វើបាបនាង។ ប៉ុន្តែជនរងគ្រោះនៅតែធ្វើបាបនាងទៀតរហូតខ្លួនទ្រាំមិនបាន ក៍សម្រេចចិត្តទៅបាញ់សម្លាប់ជន រងគ្រោះនៅតុកាហ្វេតែម្ដងទៅ។
ទន្ទឹមនិងនោះជនដៃដល់មិនបានរត់ទៅណាឆ្ងាយទេ គឺក្រោយកើតហេតុ បានបើករថយន្ត មកអង្គុយផឹកស្រាម្នាក់ឯង នៅលើផែមាត់បឹងយក្សឡោម ទើបសមត្ថកិច្ចចាប់នៅទីនោះតែម្ដង។ រីឯលោក ហៃ វណ្ណរ៉ា មេ ប៉េអឹមក្រុងបានលង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះជារឿងគំនុំផ្ទាល់ខ្លួន៕