សាខាកាំកុងត្រូលខេត្តតាកែវ ធ្វើតេស្តបឋមរកឃើញ ក្រុម ហ៊ុនអំបិល ទា គីមហួរ និងក្រុមហ៊ុនអំបិល ឡូម៉ា លក់អំបិលគ្មានដាក់សារធាតុអ៊ីយ៉ុដ ឲ្យអតិថិជន

តាកែវ ៖ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយមន្រ្តីជំនាញជាច្រើន បានចុះត្រួតពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារតាកែវនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះ មន្រ្តីជំនាញបានពិនិត្យរកឃើញក្រុមហ៊ុនអំបិលមួយចំនួន២ ដែលក្រុមអាជីវករបានដាក់លក់ ដោយមិនមានដាក់សាធាតុ អ៉ីយ៉ូដ ដែលសារធាតុនេះ គឹបានផ្ដល់ភាពសំខាន់ណាស់ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យទាំងអស់។

ថ្លែងនៅពេលចុះពិនិត្យនោះដែរ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា មន្រ្តីជំនាញកាំកុងត្រូល គឺបានរកឃើញអំបិលដែលផលិតដោយក្រុមហ៊ុន ២ គឺក្រុមហ៊ុន ទា គីមហួរ និងក្រុមហ៊ុន ឡូម៉ា មិនមានដាក់សាធាតុអ៉ីយ៉ូដ នៅក្នុងអំបិលនោះទេ ដូច្នោះមន្រ្តីជំនាញបានធ្វើការណែនាំដល់បងប្អូនអាជីវករដែលមានដាក់លក់អំបិលទាំង២ក្រុមហ៊ុនេះ ត្រូវតែទាក់ទងទៅក្រុមហ៊ុនទាំង២ ខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុ អ៉ីយ៉ូដ មកចែកចាយលក់លើទីផ្សារឡើងវិញ កុំនាំយកអំបិលដែលមានក្លែងបន្លំគុណដូចនេះ។ លោកប្រធានសាខាបានបន្តថា ប្រសិនជាចុះពិនិត្យមើលលើកក្រោយក្រុមហ៊ុនទាំង២ ខាងលើមិនព្រមកែប្រែនោះទេ គឺខាងជំនាញនឹងរឹបអូសអំបិលទាំងអស់ដែលក្រុមអាជីវករកំពុងដាក់លក់តែម្ដង។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានបន្តធ្វើការអំពាវនាវដល់បងប្អូនអាជីវករដែលដាកលក់ទំនិញនៅលើទីផ្សារទាំងអស់ត្រូវតែលក់ទំនិញដែលគ្មានដាក់សារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋជាពិសេសការដាក់អំបិលត្រូវតែអំបិលដែលមានសាធាតុ អ៉ីយ៉ូដ ព្រោះការប្រើប្រាស់អំបិលដែលគ្មានជាតិអ៉ីឹយ៉ូដ វានិងធ្វើឲ្យអ្នកប្រើប្រាស់ពកករ និងមិនមានការរីកលូតលាស់ដល់បញ្ញាស្មារតីរបស់មនុស្សជាពិសេសរូបរាងកាយរបស់កុមារ។

បើយោងតាមការបញ្ជាក់ពី លោក ប៉ោ លាងគង់ បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យទំនិញដែលដាក់លក់លើទីផ្សារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រៅតែពីអំបិលនេះ គឺមន្រ្តីជំនាញរកឃើញមិនមានសាធាតុអ៉ីយ៉ូដក្រៅពីនេះ ទំនិញហូបចុក និងគ្រឿងកំប៉ុងដែលដាក់លក់លើទីផ្សារមន្រ្តីជំនាញរកមិនមិនឃើញមានសារធាតុគីមីរបស់ទំនិញហួសការបរិច្ឆេទឬខូចគុណភាពនោះទេ។

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ចំពោះការរកមិនឃើញទំនិញដែលមានផ្ទុកសារធាតុគីមី និងទំនិញហួសកាបរិឆ្ឆេទ ខូចគុណភាព នេះអាចបានបង្ហាញថាបងប្អូនអាជីវករមួយចំនួនធំ កាន់តែមានការយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងបានចូលរួមកាត់បន្ថយអាត្រាភាពក្រីក្ររបស់ប្រជាជនបានមួយផ្នែកធំ៕

អត្ថបទដែលជាប់ទាក់ទង