ឯ.ឧ ហ៊ុន សុខា ជំនួយការ អមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារចុះជួយ ក្រុងដូនកែវ ខេត្តតាកែវ បានយកទ័យទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា៥វត្ត ក្នុងសង្កាត់បារាយណ៍

តាកែវ៖ ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក្ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងវត្តបារាយណ៍ ឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយ ក្រុងដូនកែវ ជាប្រធានកិតិ្តយសក្រុមការងារ សង្កាត់បារាយណ៍ តំណាងអោយ
ឯកឧត្តម ហូរ វិចិត្រ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម ហ៊ុន សុខា បាននាំយកទានព្រះវស្សានិងសំភារះមួយចំនួនវេរប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាចំនួន៥វត្ត ក្នុងនោះមានវត្តបារាយណ៍ វត្តត្រសក់ផ្អែម វត្តជ្រោយសំរោង វត្តថ្មី ហើយក្នុងមួយវត្តទទួលបានទានមួយគូរ អង្ករមួយបាវ មីមួយកេះ ទឹកសុទ្ធមួយកេះ ទឹកផ្លែឈើ មួយកេះ ថវិកា១០០$ ។

នៅក្នុងឪកាសនោះ បន្ទាប់ពីលោក មែន ចឹម ចៅសង្កាត់បារាយណ៍ បានរាយការណ៍ពីសកម្មភាពផ្សេងៗជូនឯកឧត្តម ហ៊ុន សុខា មក ឯកឧត្តម ហ៊ុន សុខាបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាប្រធានគណបក្សប្រជាជន
កម្ពុជា និង សម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនិងជាប្រធានកិតិ្តយសគណបក្សប្រជាជន
កម្ពុជា សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្សប្រជាជនកម្មុជា សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើការសាកសួរសុខទុក្ខដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងលោកតាលោកយាយដែលបានចូលរួមក្នុងកម្មវិធីនេះ ។

ឯកឧត្តម ហ៊ុន សុខា បានជំរាបដល់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយមេត្តាចូលរួមថែរក្សា សន្តិភាពដែលបានមកពីការប្តូរសាច់ស្រស់ឈាមស្រស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀតជា ពិសេសគឺថែរក្សាសន្តិភាពនិងសុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៏ប្រទេសមានការរីកចំរើនជាលំដាប់។

ឯកឧត្តម បានមានប្រសាសន៍ទៀតថា ដូច្នេះសូមលោកតាលោកយាយ មា មីង ពូ បងប្អូនមេត្តាកុំជឿនូវពាក្យញុះញុងបង្ករអស្ថេរភាពសង្គមពីជនអគតិទាំងឡាយដែលមានមហិច្ចតាចង់អោយប្រទេសជាតិ គ្មានសន្តិភាព បង្កើតអោយប្រជាជនស្អប់គ្នា ចង់បង្ករសង្រ្គាម តាមការញុសញុងពីសំណាក់បរទេសដែលមិនចង់អោយខ្មែរបានសុខ។

ឯកឧត្តមបានបន្ថែមទៀតថា មហិច្ចតាក្រុមនេះ គ្មានអ្វីក្រៅពីចងបានផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលបានបោះឆ្នោតដោយសេរីនិងយុត្តិធម៏ដែលមានគណបក្សនយោបាយជាច្រើនចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអស្រ័យធម្មនុញជាច្បាប់កំពូល៕

អត្ថបទដែលជាប់ទាក់ទង